Apple នឹងដំណើរការកម្មវិធី Repair Vintage Apple Products Pilot ដើម្បីទទួលជួសជុលផលិតផលចាស់ៗដែលចេញលក់ជាច្រើនឆ្នាំ។ នេះបើតាមវេបសាយ 9to5Mac។
តើផលិតផលចាស់កម្រិតណា ដែល Apple ទទួលយកទៅជួសជុល
Apple នឹងជួសជុលតែផលិតផលដែលមានអាយុកាលតិចជាង ៥ ឆ្នាំ និងមិនឲ្យលើសពី ៧ ឆ្នាំ គិតពីពេលផលិតចុងក្រោយ។ ផលិតផល Apple ចាស់ៗ នឹងអាចទទួលបានការជួសជុលដោយ Apple ឬក្រុមហ៊ុនទទួលបានសិទ្ធិបន្ត។ iPhone 5 និង MacBook Air ចេញក្នុងឆ្នាំ ២០១២ អាចទទួលបានការជួសជុលឆាប់ៗនេះដែរ។
របៀបពិនិត្យមើលអាយុ Apple Device ចាស់ៗ
លើ iOS Device ចូលទៅកាន់ Settings > General > About ហើយពិនិត្យមើលត្រង់ Model រួចអាចស្វែងរកលេខម៉ូដែល ដើម្បីស្វែងរកឆ្នាំផលិត។
លើ Mac ចុចលើ icon Apple នៅផ្នែកលើខាងឆ្វេង ហើយចុចលើ About This Mac។ ត្រង់ Tab Overview ឈ្មោះម៉ាស៊ីន Mac នឹងបង្ហាញជាមួយទំហំអេក្រង់ និងឆ្នាំបានចេញ៕
ប្រភព៖ Cnet