លោក ដូណាល់ ត្រាំ មិនអាច​ធ្វើអ្វីស្រេចតែចិត្ត​ទៀតឡើយ ព្រោះពេលនេះ​បក្សប្រជាធិបតេយ្យ ជា​អ្នកគ្រប់គ្រងសភាតំណាង​រាស្ត្រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ មិនអាច​ធ្វើអ្វីស្រេចតែចិត្ត​ទៀតឡើយ ព្រោះពេលនេះ​បក្សប្រជាធិបតេយ្យ ជា​អ្នកគ្រប់គ្រងសភាតំណាង​រាស្ត្រ

08/11/2018
(វ៉ាស៉ីនតោន)៖ បន្ទាប់ពីត្រឡប់​ទៅគ្រប់គ្រងសភាតំណាងរាស្ត្រ​សាជាថ្មី គណបក្សប្រជាធិតេយ្យ​នឹងព្យាយាមធ្វើអ្វីៗ​គ្រប់យ៉ាង ដើម្បីបង្កភាព​ស្មុគស្មាញ​ដល់ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែពួកគេ​នឹងមិនមាន​អំណាច​គ្រាប់គ្រាន់​ទម្លាក់លោក ត្រាំ ចេញ​ពីតំណែង​បានឡើយ។ នេះបើតាមសម្តីអ្នកជំនាញនយោបាយមួយរូប គឺលោក អ៊ែដវ៉ដ លូហ្សានស្កាយ (Edward Lozansky) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Lozansky ដែលជាស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យ​អាមេរិកក្នុងទីក្រុងម៉ូស្គូ ធ្វើការកត់សម្គាល់​បែបនេះនៅក្នុង​បទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Lozansky បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «គ្មានអ្វីត្រូវ​សង្ស័យទេ​គណបក្ស​ប្រជាធិបតេយ្យ​ នឹងដឹកនាំរាល់គ្រប់​គណៈកម្មាធិការសភា​ទាំងអស់ ហើយពួកគេនឹង​ព្យាយាមបង្កភាពស្មុគស្មាញ​ដល់​លោក ដូណាល់ ត្រាំ... ជាពិសេសគឺបង្កើនការ​ស៉ើប​អង្កេត​លើសំណុំ​រឿងចោទប្រកាន់​រុស្ស៊ីថា បានលូកដៃចូល​ក្នុងការកិច្ចការ បោះឆ្នោតប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ២០១៦។ ក៏ប៉ុន្តែ​ដោយសារតែ​ព្រឹទ្ធសភា​ នៅតែស្ថិតនៅ​ក្នុងកណ្ដាប់ដៃ​ បក្សសាធារណរដ្ឋ​ដដែល នោះពួកគេមិនមាន​អំណាចគ្រប់គ្រាន់ ដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង​នោះទេ»
គួរបញ្ជាក់ថា៖ បើតាមលទ្ធផលចុងក្រោយ​នៃការបោះឆ្នោតសភាអាមេរិក​ ពាក់កណ្ដាលអាណត្តិ កាលពីថ្ងៃអង្គារ គណបក្សប្រជាធិបតេយ្យ​ទទួលបានអសនៈក្នុងសភា ២២២ ទល់នឹង ១៩៦ អសនៈនៃបក្សសាធារណរដ្ឋរបស់លោក ត្រាំ ដែលនៅតែបន្ត​គ្រប់គ្រងព្រទ្ធសភា​ដដែល៕