នាយករដ្ឋមន្ត្រីអ៉ីតាលី ផ្ញើលិខិតអបអរសាទរ និងប្រកាសធ្វើការឲ្យកាន់តែប្រសើរជាមួយសម្តេចតេជោ ហ៊ុន សែន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ត្រីអ៉ីតាលី ផ្ញើលិខិតអបអរសាទរ និងប្រកាសធ្វើការឲ្យកាន់តែប្រសើរជាមួយសម្តេចតេជោ ហ៊ុន សែន

07/11/2018
(ភ្នំពេញ)៖ លោក ហ្គីសេប៉េ កុងតេ នាយករដ្ឋមន្ត្រីអ៉ីតាលី បានសម្តែងការអបអរសាទរ និងប្រកាសធ្វើការងារឲ្យកាន់តែប្រសើរថែមទៀតជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងលិខិតអបអរសាទរដែលទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រីអ៉ីតាលី បានគូសបញ្ជាក់ថា «ខ្ញុំនឹងបន្តធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេស និងប្រជាជនយើងទាំងពីរ ដោយផ្អែកលើគោលការណ៍គោរពសិទ្ធិ មនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ ពហុភាព រួមទាំងការអភិវឌ្ឍដោយចីរភាពផងដែរ»
សម្តេចតេជោ ហ៊ុន សែន ក៏បានតបលិខិតថ្លែងអំណរគុណផងដែរ ចំពោះការសាទររបស់នាយករដ្ឋមន្ត្រីអ៉ីតាលី។ ក្នុងលិខិតថ្លែងអំណរគុណនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់យ៉ាងធំធេងចំពោះមិត្តភាពដ៏ជិតស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសអ៉ីតាលី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងមានផលប្រយោជន៍រួមគ្នា។
Add caption
សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់បែបនេះ «ខ្ញុំជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ នឹងកាន់តែស៊ីជំរៅ និងត្រូវបានពង្រីកបន្ថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ ដើម្បីបុព្វហេតុសន្តិភាព និងវិបុលភាពរបស់ប្រជាជនយើងទាំងពីរ»

សូមបញ្ជាក់ថា៖ សារអបអរសាទររបស់នាយករដ្ឋមន្ត្រីអ៉ីតាលី គឺជាសារថ្មីមួយទៀតក្នុងចំណោមសារគាំទ្រជាច្រើនពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប អាស៊ី និងបណ្តាទ្វីបដទៃទៀត៕