លោក ដូណាល់ ត្រាំ ចាត់ទុកលទ្ធផល​នៃការបោះឆ្នោត​ គឺជាជោគជ័យដ៏ធំធេង ទោះបីសភា​តំណាងរាស្ត្រត្រូវ​របូតទៅ​ឲ្យបក្សប្រជាធិបតេយ្យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ចាត់ទុកលទ្ធផល​នៃការបោះឆ្នោត​ គឺជាជោគជ័យដ៏ធំធេង ទោះបីសភា​តំណាងរាស្ត្រត្រូវ​របូតទៅ​ឲ្យបក្សប្រជាធិបតេយ្យ

07/11/2018
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​​អាមេរិក លោក​ ដូណាល់ ត្រាំ បានចាត់ទុកថា ការបោះឆ្នោតសភា​អាមេរិកពាក់កណ្ដាល​អាណត្តិ គឺជា​ជោគជ័យ​ដ៏មហិមា ហើយលោក​ក៏បានអរគុណផងដែរ​ដល់អ្នកគាំទ្រ​ទាំងអស់ ដែលទុកឱកាសឱ្យគណបក្ស​សាធារណរដ្ឋ​បន្តរក្សា សំឡេងភាគច្រើន​នៅក្នុងព្រឹទ្ធសភា បើទោះជា​គណបក្សប្រជាធិបតេយ្យ​បានគ្រប់គ្រងសភា​ឡើងវិញ ជាលើកដំបូង​ក្នុងរយៈពេល ជាង ០៨ឆ្នាំមក​នេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នៅយប់ថ្ងៃអង្គារ​សប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់​យ៉ាងខ្លីដូច្នេះថា «នេះជាជោគជ័យដ៏​មហិមានៅ រាត្រីនេះ... អរគុណដល់អ្នកទាំងអស់គ្នា»។ ក៏ប៉ុន្តែ​ជ័យជម្នះ​របស់បក្សប្រជាធិបតេយ្យ​នៅក្នុងសភា​បានបង្ហាញថា លោកត្រាំ មិន អាចជិះសេះលែង​ដូចពីមុនបានទៀត​ឡើយ»

គួរបញ្ជាក់ថា៖ បើតាមស្ថានីយ​ទូរទស្សន៍ NBC, ABC និង FOX News គណបក្សប្រជាធិបតេយ្យ​បានទទួលអសនៈចំនួន ២២៩ រីឯគណបក្ស​សាធារណរដ្ឋ​ទទួលបាន ២០៦អសនៈ​នៅក្នុងសភា។​ ដោយឡែក នៅក្នុងព្រឹទ្ធសភា​ឯណោះវិញ គណបក្ស​សាធារណរដ្ឋ​នៅតែបន្តរក្សាអសនៈជាង ៥០ ក្នុងចំណោមសមាជិក ១០០នាក់ ដែលនេះមានន័យថា គណបក្សរបស់លោក ត្រាំ នៅតែបន្តគ្រប់គ្រង​ព្រឹទ្ធសភា​ដដែល។
ការបោះឆ្នោតសភា​អាមេរិកពាក់កណ្ដាល​អាណត្តិ កាលពី​ថ្ងៃអង្គារ​បានផ្ដល់ឱកាស​ឱ្យប្រជាជអាមេរិក​ បោះឆ្នោតជ្រើសសមាជិក​សភាទាំង ៤៣៥រូប និងសមាជិក​ព្រឹទ្ធសភា ៣០រូប ក្នុងចំណោមបេក្ខភាព​សមាជិកសភា ១០០នាក់ រីឯអភិបាលរដ្ឋ​ក៏នឹងត្រូវបាន ជ្រើសរើស​​ក្នុងរដ្ឋ ៣៦ នៃរដ្ឋចំនួន ៥០ ផងដែរ៕