កិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការកំណត់កម្រៃអតិបរមានៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
បញ្ចូលដោយ៖ Soeurm Ro - 06/11/2018
ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការកំណត់កម្រៃអតិបរមានៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដល់នាយករដ្ឋបាលសាលារាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត សរុបប្រមាណ ៣០០ នាក់។