ពិតមិន​ធម្មតា! កម្ពុជា​ឈ្នះ​មេដាយ ៣៦គ្រឿង នៃ​កីឡា​វ៉ូវីណាម​ជើងឯក​ទ្វីប​អាស៊ី នៅ​កោះ​បាលី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិតមិន​ធម្មតា! កម្ពុជា​ឈ្នះ​មេដាយ ៣៦គ្រឿង នៃ​កីឡា​វ៉ូវីណាម​ជើងឯក​ទ្វីប​អាស៊ី នៅ​កោះ​បាលី

06/11/2018
ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីហើយ ដោយសរុបលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយ ៣៦គ្រឿង ក្នុងនោះមានមេដាយមាស ១១, ប្រាក់ ១១ និងសំរឹទ្ធ ១៤។ នេះបើយោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា។
ព្រឹត្តិការណ៍នេះ បានធ្វើការប្រកួតរយៈពេល ២ថ្ងៃប៉ុណ្ណោះ កាលពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ដោយមាន ១៧ប្រទេសចូលរួម ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ២៥នាក់ទៅចូលរួមប្រកួតលើ ៣៧វិញ្ញាសា។ ជាលទ្ធផលថ្ងៃទី១ កម្ពុជា ដណ្ដើមបានមេដាយ ១៧គ្រឿង មានមេដាយមាស ៤, ប្រាក់ ៦ និងប្រាក់ ៧ ខណៈថ្ងៃទី២ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ ១៩គ្រឿងបន្ថែម រួមមានមេដាយមាស ៧, ប្រាក់ ៥ និងសំរឹទ្ធ ៧ ទៀត។
តាមរយៈសមិទ្ធិផលនេះ ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធ ចាត់ទុកជាជោគជ័យ និងជាកំណត់ត្រាថ្មីមួយទៀត សម្រាប់ក្រុមកីឡាវ៉ូវីណាមកម្ពុជា ដែលទើបចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍នេះ ហើយវាក៏ជាសញ្ញាណវិជ្ជាមាន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះផងដែរ ស្របពេលកម្ពុជា កំពុងស្នើរបញ្ចូលកីឡាវ៉ូវីណាម ទៅក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ ហើយហ្វីលីពីន ក៏បានទទួលសំណើរក្នុងកិច្ចប្រជុំលើកទី១ ហើយដែរ នៅឡើយតែរង់ចាំកិច្ចប្រជុំសម្រេចុងក្រោយ នាចុងខែវិច្ឆិកានេះប៉ុណ្ណោះ៕