សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​ចាប់ផ្តើមធ្វើសមយុាទ្ធយោធា​រួមគ្នាឡើងវិញ តែស្ថិត​ក្នុងទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​ចាប់ផ្តើមធ្វើសមយុាទ្ធយោធា​រួមគ្នាឡើងវិញ តែស្ថិត​ក្នុងទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ...

05/11/2018
(សេអ៊ូល)៖ កងម៉ារីន​កូរ៉េខាងត្បូង និងអាមេរិក ៥០០នាក់ បានចាប់ផ្ដើមធ្វើ​សមយុទ្ធយោធា ទ្រង់ទ្រាយតូច​មួយនៅថ្ងៃចន្ទនេះ តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះមុននឹងរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ត្រូវចូលរួមក្នុងកិច្ច​ប្រជុំជាមួយ​សមភាគី​កូរ៉េខាងជើង​ ស្ដីពីការំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួប​កំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមយុទ្ធ​យោធា Korean Marine Exchange Program គឺស្ថិតនៅក្នុងសមយុទ្ធយោធា​ត្រូវបានផ្អាកកាលពី​ខែមិថុនា កន្លងទៅ​បន្ទាប់ពីលោក ដូណាល់ ត្រាំ ជួបជាមួយ​លោក គីម​ ជុងអ៊ុន ក្នុងប្រទេស​សិង្ហបុរី។ តែទោះជា​យ៉ាងនេះក្ដី ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បានគូសបញ្ជាក់​ថា បើទោះជា​សមយុទ្ធទ្រង់ទ្រាយ​ធំត្រូវផ្អាកក៏ដោយ ក៏សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​នឹងបន្ត​ធ្វើសមយុទ្ធទ្រង់ទ្រាយតូចនៅក្បែរបរិវេណ​ នៃតំបន់ភាគ​ខាងត្បូង​ទីក្រុង ផូហាង (Pohang) ដដែល។
គួរជម្រាបថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នឹងត្រូវជួប​ជាមួយសមភាគី​កូរ៉េខាងជើង លោក គីម យ៉ុងចុល (Kim Yong Chol) ក្នុងជំនួបមួយនៅទីក្រុងញូយ៉ក នៅចុងសប្ដាហ៍នេះ ដើម្បីពិភាក្សា​ពីការំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំ​ជំនួប​កំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។
ក៏ប៉ុន្តែ​អ្វីដែលកត់សម្គាល់ គឺការធ្វើសមយុទ្ធយោធារវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​នៅពេលនេះ ធ្វើឡើង​ក្រោយ​កូរ៉េខាងជើងកាលពីសប្ដាហ៍​មុនបានព្រមានថា ទីក្រុងព្យុងយ៉ាង អាចនឹងត្រឡប់​ទៅរកគោលនយោបាយ​ផលិតអាវុធនុយក្លេអ៊ែរ​វិញ បើទីក្រុង​វ៉ាស៊ីនតោន មិនព្រមដក​ទណ្ឌកម្ម​ទេនោះ៕