ក្រុមហ៊ុន Samsung បានកំណត់ច្បាស់នៅកាលបរិច្ឆេទបង្ហាញខ្លួនទូរសព្ទបត់ W2019 នាថ្ងៃទី ៩ វិច្ឆិកា ដោយនឹងប្រព្រឹត្តទៅក្នុងទីក្រុង Wuxi ក្បែរទីក្រុងសៀងហៃប្រទេសចិន។
បើយោងតាមទិន្នន័យបង្ហោះចេញពី TENAA កន្លងទៅ សម្រាប់ទូរសព្ទបត់សេរ៊ីក្រោយនេះនឹងមានបំពាក់អេក្រង់ AMOLED ទំហំ ៤,២ អ៊ីញចំនួនពីរ ដំណើរការលើបន្ទះឈីប Snapdragon 845 និងមានថាមពលថ្ម ៣ ០០០mAh។ ផ្នែកខាងឆ្វេងនៃតួម៉ាស៊ីនក៏រចនាបំពាក់នូវប៊ូតុង Bixby ប៉ុន្តែដកចោលនូវទ្រនាប់ស្កេនខ្ចៅដៃនិងរន្ធកាសទំហំ ៣,៥ ម.ម។
ត្រកូល W ឆ្នាំនេះចំនួនលក់នឹងមានកំណត់ ខណៈតម្លៃក៏កើនឡើងខ្ពស់ ដោយយ៉ាងទាបបំផុតត្រូវបានប៉ាន់ប្រមាណថាក្បែរ ១៧ ០០០ យ័ន្ត ឬជាង ២ ៥០០ ដុល្លារ ។ តាមរូបភាពលេចចេញកន្លងទៅមានជម្រើសពណ៌ផ្កាកុលាបមាស (Rose Gold) ប៉ុន្តែបើតាមការសម្លឹងមើលផ្ទាំង Poster អាចនឹងមានជម្រើសពណ៌លើសពីនេះថែមទៀត៕
ប្រភព៖ GSMarena
