(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៥,៤៤៥គ្រឿង
- រកឃើញល្មើសច្បាប់ ១,០១៩គ្រឿង(ម៉ូតូ៨១%)
- អប់រំ ១៥៨គ្រឿង និងផាកពិន័យ៨៦១គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យរួមបានចំនួន ២,១១៩គ្រឿង
- អប់រំ ១៣៥គ្រឿង និងផាកពិន័យ ៣១៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
៧,៥៨១គ្រឿង
- រកឃើញយានយន្តល្មើស ១,៤៦២ (ម៉ូតូ៧៩%)
- អប់រំ ៣០៨គ្រឿង និងផាកពិន័យ ១,១៥៤គ្រឿង៕
ប្រភព៖ Fresh News