(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងអភិបាលរងខេត្តតាកែវ ចំនួន២រូប។ នេះបើយោងតាមអនុក្រឹត្យដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖
អនុក្រឹត្យដដែលនេះ បានបញ្ជាក់ថា អភិបាលរងខេត្តតាកែវទាំងពីររូប រួមមាន៖ លោក ម៉ឹង វុធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ (អតីតនាយករដ្ឋបាលសាលាខេត្តតាកែវ និងលោក មូល វិចិត្រ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ (អតីតអភិបាលក្រុងដូនកែវ)៕
ប្រភព៖ Fresh News
