Mac Mini ស៊េរីថ្មី​ទទួល​បាន​កំណែ Update កម្លាំង​ម៉ាស៊ីន​ខ្លាំង​ក្នុង​កញ្ចប់​វេច​ខ្នាត​តូចមួយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Mac Mini ស៊េរីថ្មី​ទទួល​បាន​កំណែ Update កម្លាំង​ម៉ាស៊ីន​ខ្លាំង​ក្នុង​កញ្ចប់​វេច​ខ្នាត​តូចមួយ!

02/11/2018
Mac Mini ស៊េរីចុងឆ្នាំ 2018 ក្រុមហ៊ុន Apple បានអះអាងថា គឺជាកំណែ Update ធំមួយ ជាមួយនឹងការកែប្រែគ្រឿងក្នុងថ្មី ដែលធ្វើឱ្យ New Mac Mini មានសមត្ថភាពខ្ពស់ ល្បឿនលឿន អាចបំពេញកិច្ចការងារបានរហ័ស សាកសមសម្រាប់ការងារបច្ចុប្បន្ន ដែលកំពុងមានតម្រូវការខ្លាំង។
លក្ខណៈ ដែលថ្មី គឺជាពណ៌ប្រផេះ យកស្ទាយតាម iMac Pro មើលទៅទាក់ទាញ ស្រោប និងការពារឡើងដោយលោហៈ ជាមួយនឹងកម្រាស់ស្ដើងជាងមុនត្រឹមតែ 3.6cm ទទឹង 19.7cm បណ្ដោយ 19.7cm និងទម្ងន់ត្រឹម 1.3KG ផ្ដល់នូវភាពងាយស្រួលក្នុងការទុកដាក់សម្រាប់ប្រើការ ងាយស្រួលយកតាមខ្លួនផងដែរ ជាផលិតផលមានគុណភាពខ្ពស់ រំលេចជាមួយឡូហ្គូ Apple នៅខាងលើ និងមានភ្លើង LED បង្ហាញនៅផ្ទៃខាងមុខ បង្ហាញអំពីកិច្ចដំណើរការម៉ាស៊ីន។
Mac Mini ឆ្នាំ 2018 បំពាក់មកជាមួយនឹងផ្នែករឹងទំនើប និងជំនាន់ក្រោយគេផងដែរ ដោយអតិថិជនរបស់ Apple អាចធ្វើការជ្រើសរើសខួរក្បាលបានដល់ទៅ 3 ជម្រើសតាមកម្លាំងដូចខាងក្រោម៖ 
  • Intel Core i3 មាន 4 Cores រត់ក្នុងល្បឿន 3.6GHz
  • Intel Core i5 មាន 6 Cores រត់ក្នុងល្បឿន 3.0GHz ឡើងទៅ 4.1GHz
  • Intel Core i7 មាន 6 Cores រត់ក្នុងល្បឿន 3.2GHz ឡើងទៅ 4.6GHz
សម្រាប់លក្ខណៈសម្បត្តិទូទៅរួមមានដូចជា៖
  • RAM ទំហំ ចាប់ពី 8/32/64GB ប្រភេទ DDR4 ល្បឿន Bus 2666MHz
  • SSD ប្រភេទ PCIeទំហំចាប់ពី 128GB/256/512/1TB ឡើងទៅ 2TB
  • ក្រាហ្វិច Intel UHD Graphics 630 អាចប្រើដល់អេក្រង់កម្រិត 4K / 5K @60HZ
  • ប្រព័ន្ធប្រតិបត្តិការ macOS Mojave ជំនាន់ចុងក្រោយគេ
រន្ធតំណភ្ជាប់ I/O៖
  •  DisplayPort x 1
  • Thunderbolt 3 x 4
  • USB A ជា USB 3.1 ជំនាន់ទី 2 x 2
  • រន្ធ LAN
  • រន្ធ HDMI 2.0
  • រន្ធកាស 3.5mm
  • រន្ធសាកថ្ម
Apple នឹងបញ្ចេញ Mac Mini ឆ្នាំ 2018 នេះលក់នៅថ្ងៃទី 7 វិច្ឆិកា ខាងមុខនេះហើយ ដោយបច្ចុប្បន្ននៅទីផ្សារអន្តរជាតិ Apple បើកឱ្យ​ធ្វើការកុម៉្មង់ទិញទុកមុនហើយ ដោយតម្លៃរបស់វាគឺអាស្រ័យទៅលើកម្លាំង CPU ទំហំ RAM និង SSD ដែលអ្នកត្រូវការ ដោ​យ​តម្លៃធូរ​ថ្លៃជាងគេបំផុតសម្រាប់ម៉ូឌែលចាប់ផ្ដើមគឺ USD 799 ដោយទទួលបាន៖

  • CPU Core i3
  • RAM DDR4 ទំហំ 8GB
  • SSD PCIe ទំហំ 128GB
Apple មានលក់ក្នុងតម្លៃលោតដល់ USD 4,200 សម្រាប់ម៉ាស៊ីនធំជាងបាតដៃមួយនេះ ជាតម្លៃមួយថ្លៃជ្រុល ដែលមិនគួរចំណាយលុយទិញវាឥតប្រយោជន៍៕



ប្រភព៖ Apple