មេដឹកនាំបក្សប្រឆាំងប៉េរូ លោកស្រី Fujimori ត្រូវតុលាការចាប់ដាក់ពន្ធនាគារ ដោយសារខ្លាចរត់ទៅក្រៅប្រទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេដឹកនាំបក្សប្រឆាំងប៉េរូ លោកស្រី Fujimori ត្រូវតុលាការចាប់ដាក់ពន្ធនាគារ ដោយសារខ្លាចរត់ទៅក្រៅប្រទេស

01/11/2018
(ប៉េរូ)៖ ចៅក្រមប៉េរូម្នាក់ បានបង្គាប់ឱ្យឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំងលោកស្រី Keiko Fujimori ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ខណៈលោកស្រីកំពុងរង់ចាំការជំនុំជម្រះក្នុងសំណុំរឿងពុករលួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការសម្រេចចិត្តបែបនេះរបស់ចៅក្រម លោក Richard Concepción ដោយសារតែព្រួយបារម្ភខ្លាចក្រែង លោកស្រី Fujimori រត់គេចចេញពីប្រទេសប៉េរូ។ លោកស្រី Fujimori ត្រូវបានគេចោទប្រកាន់ថាបានទទួលសំណូក ១.២លានដុល្លារ ពីក្រុមហ៊ុន សំណង់ដ៏ធំមួយនៅក្នុងប្រទេសប្រេស៊ីលឈ្មោះ Odebrecht កាលពីឆ្នាំ២០១១។ ក៏ប៉ុន្តែ លោកស្រីបានច្រានចោល ការចោទប្រកាន់នេះ ដោយអះអាងថាវាគឺជាចេតនានយោបាយ។

គួរបញ្ជាក់ថា៖ កាលពីដើមឆ្នាំ២០១៨នេះ អតីតប្រធានាធិបតីប៉េរូ លោក Pedro Pablo Kuczynski ក៏បានលាលែងពីតំណែង ផងដែរ ដោយសារតែរឿងអាស្រូវពុករលួយមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Odebrecht៕