ព្រើលក្បាលខ្ញាក់ ធ្លាក់យន្តហោះមួយទំាងមូល អ្នកមុជទឹកតែរកឃើញតែរ បស់របរប្រើប្រាស់ ឯមនុស្សវិញគឺ
បញ្ចូលដោយ៖ Soeurm Ro - 01/11/2018ឥណ្ឌូនេស៊ី៖ រហូតមកដល់ពេលនេះ បំណែកយន្តហោះសាកសពជនរងគ្រោះមួយចំនួន និងវត្ថុប្រើប្រាស់ជាច្រើនត្រូវបានស្រង់ឡើងមកវិញជាបណ្តើរៗហើយ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់យន្តហោះដ៏គួរឱ្យរន្ធត់ នៅឥណ្ឌូនេស៊ីកាលពីបីថ្ងៃមុន ដែលបានឆក់យកជីវិតអ្នកដំណើរ បុគ្គលិក និងពីឡុតយន្តហោះសរុប ១៨៩ នាក់។ដោយឡែក គ្រួសារជនរងគ្រោះដែលក្រុមមុជទឹកមិនទាន់រកឃើញសាកសព ឬមិនទាន់បញ្ជាក់អត្តសញ្ញាណនៃសពច្បាស់លាស់នៅឡើយ។
ក្រោយពីស្រង់រួច បានប្រមូលផ្តុំគ្នានៅកំពង់ផែ ថាន់ជុង ព្រីអុក (Tanjung Priok) ក្នុងរដ្ឋធានីចាកាតា នៅថ្ងៃម្សិលមិញនេះ ដើម្បីស្វែងរកសម្ភារក្នុងគំនរស្បែកជើង សម្លៀកបំពាក់ កាបូបស្ពាយ និងវត្ថុប្រើប្រាស់ផ្សេងៗទៀត ដែលធ្លាប់ជាកម្មសិទ្ធិរបស់ជនរងគ្រោះ ក៏ព្រោះតែចិត្តនៅស្រណោះស្រណោកមិនដាច់អាល័យសោះឡើយ។គួរបញ្ជាក់ជាថ្មីថា យន្តហោះដែលធ្លាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជាយន្តហោះប្រភេទប៊ូអ៊ីង ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បន្ទាប់ពីចេញដំណើរបានប្រហែល ១៣នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានចាកាតា ឆ្ពោះទៅកោះផាំងកាល់ភីណាំង ប្រទេសឥណ្ឌូនេស៊ី៕