រុស្ស៊ី៖ ត្រឹមតែមួយខែ! ការទម្លាក់គ្រាប់បែកមិនរើសមុខរបស់សហរដ្ឋអាមេរិក សម្លាប់ជនស៊ីវិលស៉ីរីច្រើនជាង១២០នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រុស្ស៊ី៖ ត្រឹមតែមួយខែ! ការទម្លាក់គ្រាប់បែកមិនរើសមុខរបស់សហរដ្ឋអាមេរិក សម្លាប់ជនស៊ីវិលស៉ីរីច្រើនជាង១២០នាក់

31/10/2018
(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ជនស៊ីវិលច្រើនជាង១២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ
តាមផ្លូវអាកាសមិនរើសមុខ របស់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅឯភាគខាងកើតប្រទេសស៉ីរី គិតពេញមួយខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
ក្រសួងការពារជាតិរុស្ស៊ី ធ្វើការកត់សម្គាលបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ។ សេចក្ដីថ្លែងការណ៍ ដដែលបានបញ្ជាក់ដូច្នេះថា៖ «ជនស៊ីវិលស្លូតត្រង់ស៉ីរីច្រើនជាង១២០នាក់ បានបាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែមួយខែតុលានេះ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅឯតំបន់ភាគខាងកើត ប្រទេសស៉ីរី»
គួរបញ្ជាក់ថា៖ បើតាមក្រសួងការពារជាតិរុស្ស៊ី អ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺថាអាវុធដែលត្រូវបានប្រើប្រាស់នៅក្នុងការ វាយប្រហារតាមផ្លូវអាកាស គឺត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិ៕