កម្ពុជា និង UN ត្រៀមដាក់ឱ្យដំណើរការ ការិយាល័យសម្រាប់ត្រួតពិនិត្យគ្រឿងញៀន តាមផ្លូវអាកាស នៅព្រលានអន្តរជាតិភ្នំពេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា និង UN ត្រៀមដាក់ឱ្យដំណើរការ ការិយាល័យសម្រាប់ត្រួតពិនិត្យគ្រឿងញៀន តាមផ្លូវអាកាស នៅព្រលានអន្តរជាតិភ្នំពេញ

31/10/2018
(ភ្នំពេញ)៖ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ដើម្បីបង្កើនការទប់ស្កាត់ ការចរាចរណ៍ជូញដូរគ្រឿងញៀន និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន, កម្ពុជា និងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ត្រៀមនឹងដាក់ដំណើរការ ការិយាល័យសម្រាប់ត្រួតពិនិត្យគ្រឿងញៀន តាមផ្លូវអាកាស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពេលឆាប់ៗនេះ។
នាយឧត្តមសេនីយ៍បានបន្ថែមថា មកទល់នឹងពេលនេះ សមត្ថកិច្ចសង្កេតឃើញមានការដឹកជញ្ជូនគ្រឿងញៀន ករណីតូចៗ ដែលមិនមែនជាបញ្ញើរ ឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិ ហើយអ្វីដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងធ្វើនេះ គឺការត្រួត ពិនិត្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដើម្បីធានាការទប់ស្កាត់ ការចរាចរណ៍ ជូញដូរគ្រឿងញៀន និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
សូមជម្រាបថា៖ ការត្រៀមដាក់ឲ្យដំណើរការការិយាល័យ សម្រាប់ត្រួតពិនិត្យគ្រឿងញៀន តាមផ្លូវអាកាសនេះ ជាជំហ៊ានដំបូង គឺដាក់ឱ្យដំណើរការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងជំហ៊ានបន្ទាប់នឹងដាក់ឲ្យដំណើរការនៅព្រលានយន្តហោះអន្តរជាតិ២ទៀត គឺសៀមរាប និងព្រះសីហនុ។

បើយោងតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៨ បទល្មើសគ្រឿងញៀន ត្រូវបានបង្រ្កាបសរុបចំនួន ៥,៩១៥ករណី (រួមទាំងករណីប្រើប្រាស់) ក្នុងនោះឃាត់ខ្លួនជនសង្ស័យសរុប ១១,៨៤៧នាក់/ស្រី ៩៨៧នាក់ (រួមទាំងករណីប្រើប្រាស់)។ គ្រឿងញៀនចាប់យកបានរួមមាន៖ គ្រឿងញៀនសំយោគ ៥០៣គ.ក្រ ៤៤០ក្រាម, កញ្ជាក្រៀម ៣៨គ.ក្រ ៩៩០ក្រាម, ដើមកញ្ជា ១៤៤,០៧៥ដើម៕



ប្រភព៖ Fresh News