កូរ៉េខាងជើង ត្រៀមខ្លួនឲ្យអន្ដរជាតិពិនិត្យដំណើរការបិទទីតាំងសាកល្បងនុយក្លេអ៊ែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងជើង ត្រៀមខ្លួនឲ្យអន្ដរជាតិពិនិត្យដំណើរការបិទទីតាំងសាកល្បងនុយក្លេអ៊ែរ

31/10/2018
ប្រទេស​កូរ៉េ​ខាង​ជើង កំពុង​រៀប​ចំ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye-ri របស់​ខ្លួន សម្រាប់​ការ​ត្រួត​ពិនិត្យ​របស់​អន្ដរជាតិ។
យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន Yonhap ឱ្យដឹង​នា​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​កូរ៉េ​ខាងជើង បាន​យល់​ព្រម​ឱ្យ​អធិការ​អន្តរជាតិ​ធ្វើ​ការ​ឃ្លាំ​មើល "ការ​រំសាយ​ជា​អចិន្ត្រៃយ៍" នៃ​ទីតាំង​សាកល្បង​មីស៊ីល​ដ៏​សំខាន់។ ការ​អនុវត្ដ​ដូច្នេះ គឺ​ដើម្បី​ជា​ការ​ដោះ​ដូរ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប​ដាក់​មក​លើ​ប្រទេស​នេះ។
លើស​ពី​នេះ​ទៀត មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ក៏​បាន​សន្យា​ថា​នឹង​មាន​ជំហាន​បន្ថែម​ទៀត​រួម​ទាំង​ការ​បិទមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ដ៏សំខាន់ក្នុង​ប្រទេសផងដែរ ។
គួរ​ឱ្យ​ដឹង​ថា៖ កូរ៉េខាង​ជើង បាន​បញ្ឈប់​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ និង​មីស៊ីល​កាល​ពី​ឆ្នាំមុន ប៉ុន្តែ​មិន​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​នោះ​ទេ​កាល​ពី​ខែ​ឧសភា​រហូត​មក​ទល់​ពេល​នេះ៕




ប្រភព៖ Aljazeera