រកឃើញ​តួយន្តហោះ​ឥណ្ឌូណេស៊ី​ដែល​ធ្លាក់ និងផ្តាច់ជីវិត​មនុស្ស​១៨៩នាក់​ ក្នុងសមុទ្រហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រកឃើញ​តួយន្តហោះ​ឥណ្ឌូណេស៊ី​ដែល​ធ្លាក់ និងផ្តាច់ជីវិត​មនុស្ស​១៨៩នាក់​ ក្នុងសមុទ្រហើយ!

31/10/2018
(ហ្សាការតា)៖ ទីបំផុតអ្នកជំនាញបានប្រទះឃើញ តួយន្តហោះ​ដឹកអ្នកដំណើរ​របស់អាកាសចរណ៍​ក្នុងស្រុក​ឥណ្ឌូណេស៉ី Lion Air ដែលធ្លាក់ចូលក្នុង​សមុទ្រ​កាល​ពី​​ថ្ងៃចន្ទដើម​សប្តាហ៍នេះ​ហើយ ក្រោយពីការ​រុករកឈាន​ដល់ថ្ងៃទី ៣។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹក​​ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​​ហើរ​លេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុង​នោះ​រួម​មាន​​​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់​ផ្សេងទៀត បាន​បាត់​ចេញ​ពី​​ប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរ​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះ​បាងកា​ (Bangka) របស់ឥណ្ឌូណេស៊ី។
ក៏ប៉ុន្តែក្រោយមក​យន្ដហោះ​​នេះ​ត្រូវបានគេទទួលស្គាល់ថា បានធ្លាក់ ខណៈ​មាន​​សេចក្ដី​រាយ​ការណ៍​​ថា ពីឡុតដែលបញ្ជាយន្ដហោះ​នេះ​បានស្នើត្រឡប់​មកកាន់​អាកាសយានដ្ឋាន​វិញ មុនពេល​បាត់ដំណឹង​តែបន្តិច​ប៉ុណ្ណោះ។ យន្ដហោះនេះ​បានធ្លាក់នៅក្នុង​ដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅ​លើខេត្តជ្វា ក្រោយហោះ​ឡើងបាន ១៣នាទី ចេញពីទីក្រុង​ហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះ​ទៅកាន់​ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះស៊ូម៉ាត្រា៕