សម្តេចតេជោ ហ៊ុន សែន វាយកូនហ្គោលរយៈពេល៣ម៉ោង នៅថ្ងៃសៅរ ចុងសប្តាហ៍នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន វាយកូនហ្គោលរយៈពេល៣ម៉ោង នៅថ្ងៃសៅរ ចុងសប្តាហ៍នេះ

27/10/2018
(ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ នៅព្រឹកថ្ងៃសៅរ ចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហាត់ប្រាណជាមួយកីឡាវាយកូនហ្គោលអស់រយៈពេល៣ម៉ោង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «ថ្ងៃនេះសុំរយៈពេល៣ម៉ោងដើម្បីហាត់ប្រាណដោយវាយកូនគោលដែលអាក់ខានប៉ុន្មានសប្តាហ៍មកហើយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ»
សូមបញ្ជាក់ថា៖ ជាង១សប្តាហ៍មកនេះ សម្តេចតេជោ ហ៊ុន សែន បានបំពេញបេសកកម្មយ៉ាងមមាញឹកជាបន្តបន្ទាប់ នៅក្រៅប្រទេស ក្នុងនោះមានការអញ្ជើញទៅចូលរួមប្រជុំ អាស៊ី-អឺរ៉ុបលើកទី១២ នៅប្រទេសប៊ែលហ្សិក ការទៅបំពេញបេសកកម្ម នៅប្រទេសតួកគី រួមទាំងការអញ្ជើញចូលរួម «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» នៅប្រទេសស្វីសផងដែរ៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister