លោក ដូណាល់ ត្រាំ​ ចោទប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាកំពុងប្រើប្រាស់ ករណីកញ្ចប់គ្រាប់បែកច្នៃជាលេសនយោបាយ ប្រឆាំងនឹងរូបលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ​ ចោទប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាកំពុងប្រើប្រាស់ ករណីកញ្ចប់គ្រាប់បែកច្នៃជាលេសនយោបាយ ប្រឆាំងនឹងរូបលោក

27/10/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានចោទប្រកាន់បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាកំពុងប្រើប្រាស់ ករណីកញ្ចប់គ្រាប់បែកច្នៃ ដែលត្រូវបានគេបញ្ជូនទៅឱ្យក្រុមអ្នកនយោបាយរិះគន់រូបលោក ជាលេសនយោបាយមួយប្រឆាំងនឹង រូបលោក មុននឹងការបោះឆ្នោតសភាពាក់កណ្ដាលអណត្តិចូលមកដល់នៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាមួយក្នុងទីក្រុង Charlotte រដ្ឋ North Carolina នៅថ្ងៃសុក្រសប្ដាហ៍នេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកគំាទ្ររបស់លោកម្នាក់ឈ្មោះ Cesar Sayoc ត្រូវបាន ចាប់ខ្លួនក្នុងរដ្ឋ Florida ពាក់ព័ន្ធនឹងកញ្ចប់គ្រាប់បែកច្នៃ។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបាន ឃើញហើយកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដើម្បីប្រើប្រាស់ករណីកញ្ចប់គ្រាប់បែកច្នៃ និងសកម្មភាពរបស់បុគ្គលម្នាក់ ជាលេសនយោបាយប្រឆាំងនឹងរូបខ្ញុំ និងគណបក្សសាធារណរដ្ឋ...ក៏ប៉ុន្តែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទប់ស្កាត់អំពើហិង្សាផ្នែកនយោបាយ»
                                                                   Cesar Sayoc
គួរបញ្ជាក់ថា៖ ក្រុមភ្នាក់ងារស៉ើបអង្កេត FBI កាលពីថ្ងៃសុក្រ បានចាប់និងឃុំខ្លួន​បុរសម្នាកម្នាក់ឈ្មោះ Cesar Sayoc ដោយ សង្ស័យថា​មានជាប់ពាក់ព័ន្ធនឹងករណីផ្ញើកញ្ចប់គ្រាប់បែកច្នៃ ទៅកាន់​អ្នកនយោបាយ​ល្បីៗ​​នៃ​បក្ស​ប្រជាធិបតេយ្យក៏ដូចជាបុគ្គល ដែលរិះគន់ប្រឆាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កញ្ចប់គ្រាប់បែកច្នៃ (មិនផ្ទុះ) ទាំងនេះមានរហូតដល់ទៅ
១៣កញ្ចប់ និងត្រូវបានផ្ញើទៅកាន់អ្នកនយោបាយ និងបុគ្គល្បីៗដូចជា៖
១. មហាសេដ្ឋី​លោក ចច សូរ៉ូស (George Soros) (១កញ្ចប់)
២. អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) (១កញ្ចប់)
៣. អតីតប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama) (១កញ្ចប់)
៤. អតីតអនុប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន (Joe Biden) (២កញ្ចប់)
៥. អតីតនាយក CIA​ លោក ចន ប្រេនណិន (John Brennan) (១កញ្ចប់)
៦. អតីតអគ្គរដ្ឋអាជ្ញា​លោក អេរិច ហូលដឺ (Eric Holder) (១កញ្ចប់)
៧. សមាជិកសភាបក្ស​ប្រជាធិបតេយ្យ​មកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters) (២កញ្ចប់)
៨. តារាសម្ដែង Robert De Niro (១កញ្ចប់)
៩. ព្រឹទ្ធិសមាជិកបក្សប្រជាធិបតេយ្យ លោក ខូរី ប៊ុកឃើ (Cory Booker) (១កញ្ចប់)
១០. ​អតីត​នាយកស្ថាប័នស៉ើបការណ៍សម្ងាត់ជាតិ (DNI) លោក ជែម ឃ្លែបពើ (James Clapper) (១កញ្ចប់)៕)

១១. សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោកស្រីកាម៉ាឡា ហារីស (Kamala Harris) (១កញ្ចប់)៕