ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់មកចំណាត់ថ្នាក់ទី១៧០ វិញក្នុងតារាង FIFA Ranking - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់មកចំណាត់ថ្នាក់ទី១៧០ វិញក្នុងតារាង FIFA Ranking

26/10/2018
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់មកចំណាត់ថ្នាក់ទី១៧០ វិញដោយមាន ៩៧៣ពិន្ទុក្នុងតារាង FIFA Ranking នៅពីក្រោមម៉ាឡេស៊ី និងសិង្ហបុរី ប្រចាំខែតុលានេះ។ សម្រាប់ចំណាត់ថ្នាក់នេះដែរ គឺកម្ពុជា ធ្លាក់ ១លេខបើធៀបនឹងខែមុន ដែលបានធ្វើឲ្យធ្លាក់ក្រោមសិង្ហបុរី ដែលនៅចំណាត់ថ្នាក់ទី១៦៥ និងម៉ាឡេស៊ី នៅលេខ១៦៩ ដោយមាន ៩៧៤ពិន្ទុ លើសក្រុមគោព្រៃតែ ១ពិន្ទុប៉ុណ្ណោះនេះបើតាមការចេញផ្សាយដោយសហព័ន្ធ FIFA នាថ្ងៃទី២៥ ខែតុលា ឆ្នំា២០១៨។
សម្រាប់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក នៅតែឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA ដោយមាន ១៧៣៣ពិន្ទុ ហើយតាមយ៉ាងប្រកិតដោយក្រុមជើងឯក World Cup 2018 ប្រទេសបារាំង ដែលនៅលេខរៀងទី២ មាន ១៧៣២ពិន្ទុ។
បើក្រឡេកទៅមើល ១០ក្រុមលើគេ យើងសង្កេតឃើញថា មិនមានអ្វីប្រែប្រួលទាំងអស់ក្រៅពី ក្រុមជម្រើសជាតិអង់គ្លេស និងអ៊ុយរ៉ាហ្គាយ ផ្លាស់ប្ដូរកន្លែងគ្នាប៉ុណ្ណោះ ដោយអង់គ្លេសឡើងមកលេខ៥ និងក្រុមអ៊ុយរ៉ាហ្គាយ ធ្លាក់ទៅលេខ ៦វិញ។

ខណៈក្រុមអាមេរិកខាងត្បូង កូឡុំប៊ីឡើងទៅចំណាត់ថ្នាក់លេខ១១ ក្រុមជម្រើសជាតិអាហ្សង់ទីន បានចុះទៅលេខ១២ ចំណែកឯក្រុមជើងឯក World Cup 2014 អាល្លឺម៉ង់ បានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់ទី១៤ រីឯក្រុមជើងឯក Copa America 2016 ឈីលី ឈរនៅចំណាត់ថ្នាក់ទី១៣៕