(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៥,១៩៤គ្រឿង
- រកឃើញល្មើសច្បាប់ ៥៧៩គ្រឿង (ម៉ូតូ៨២%)
- អប់រំ ២១១គ្រឿង និងផាកពិន័យ ៣៦៨គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៦ ខែតុលានេះ
- ត្រួតពិនិត្យបានចំនួន ៣,៨១២គ្រឿង
- អប់រំ ១៤២គ្រឿង និងផាកពិន័យ ១,១៩៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
១១២,១៦៧គ្រឿង
- រកឃើញយានយន្តល្មើស ២២,០៤០គ្រឿង (ម៉ូតូ៨១%)
- អប់រំ ៥,៥៤០គ្រឿង និងផាកពិន័យ ១៦,៦៩៨គ្រឿង៕