(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ដាក់ឲ្យចូលនិវត្តិន៍ចៅក្រមម្នាក់ និងព្រះរាជអាជ្ញាចំនួន៥នាក់។
យោងតាមព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ ក្នុងឋាន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម និងក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ រួមមាន៖
លោក ជួន ស៊ុនឡេង ឧត្តមចៅក្រមថ្នាក់លេខ១
លោក ទិត សុទ្ធី
លោក កាន់ ឈឹន
លោក អ៊ុក ទូច
លោក សោ សាវុធ ដែលជាឧត្តមព្រះរាជអាជ្ញាថ្នាក់លេខ១ និង
លោក គង់ សែត ឧត្តមព្រះរាជអាជ្ញាថ្នាក់លេខ៣៕
ព័ត៌មានលម្អិត សូមអានព្រះរាជក្រឹត្យ ខាងក្រោមនេះ៖