ពិភពលោករកឃើញម្ចាស់មកុដ Miss Grand International 2018 ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិភពលោករកឃើញម្ចាស់មកុដ Miss Grand International 2018 ហើយ!

26/10/2018
ក្រោយ​ឆ្លង​កាត់​វិញ្ញាសា និង​ការ​ប្រកួត​​ដ៏​ស្វិត​ស្វាញ​រយៈ​ពេល​ជិត​១ខែ ព្រឹត្តិការណ៍​ប្រកួត​សម្រស់ Miss Grand International 2108 នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​រក​ឃើញ​ស្រី​ស្អាត​គ្រង​មកុដតម្លៃ ៣០​ម៉ឺន​ដុល្លារ ហើយ។ បវរកញ្ញា Clara Sosa មកពីប្រទេស ប៉ារ៉ាហ្គាយ បាន​យក​ឈ្នះ​ បេក្ខនារី​ដល់​ទៅ​ជិត​ ១០០​នាក់​មក​ពី​ជុំវិញ​ពិភពលោក។
Clara Sosa
ចំពោះ​តំណែងបវរកញ្ញា​​រងមាន៤៖
​បវរកញ្ញា​​រងទី​១​ បាន​ទៅ​លើកញ្ញា Meenakshi Chaudhary មក​ពីប្រទេសប្រទេសឥណ្ឌា
បវរកញ្ញា​រង​ទី​២ បាន​ទៅ​លើកញ្ញា Nadia Purwoko មក​ពីប្រទេស ឥណ្ឌូនេស៊ី
បវរកញ្ញារង​ទី​៣ បាន​ទៅ​លើកញ្ញា Nicole Marie Colon​ មក​ពី​ប្រទេស ព័រតូរីកូ និង
​បវរកញ្ញា​រង​ទី​៤ បាន​ទៅ​លើកញ្ញា Haruka Oda មក​ពី​ប្រទេស​ជប៉ុន។
គួរជម្រាបថា៖ កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក ឬហៅថា «Miss Grand International» គឺជាកម្មវិធីមួយ ដែលបង្កើតឡើងក្នុងគោលបំណង «បញ្ចប់សង្រ្គាម និងអំពើហិង្សា» ដែលមានជាង៩០ប្រទេស នៅលើពិភពលោក ចូលរួមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មក។ សម្រាប់ឆ្នាំ២០១៨នេះ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា គឺបញ្ចប់ទាំងស្រុងនារាត្រីនេះតែម្តង។

ទោះបីជាបវរកញ្ញាកម្ពុជា តែងតែបានចំណាត់ថ្នាក់នាំមុខគេ តាមរយៈការបោះឆ្នោតលើ Facebook តែលក្ខន្តិកៈរបស់កម្មវិធី ក៏តម្រូវឱ្យគណៈកម្មាការជ្រើសរើសក្នុង វគ្គផ្តាច់ព្រ័ត្រដែរ ដែលប្រការនេះបានធ្វើឱ្យមហាគ្រួសារខ្មែរ មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាខ្មែរមិនជាប់ចំណាត់ថ្នាក់លេខ១។ ក្រៅពីនេះ បវរកញ្ញាទាំងអស់ ត្រូវឆ្លងកាត់វិញ្ញាសារការនិយាយសាធារណៈ និងត្រូវឆ្លងកាត់វិញ្ញសារច្រើនទៀត ក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីគណៈកម្មការប្រកួត។

ការមិនបានគ្រងជើងឯក របស់បវរកម្ពុជាពិតមែន តែកម្មវិធីមួយនេះ​បានបញ្ជាក់ឲ្យឃើញ ពីការរួមគ្នារបស់ប្រជាជនខ្មែរយើងយ៉ាងខ្លាំង ដែលតែងតែជួយគាំទ្រ បេក្ខភាពបវរកញ្ញាខ្មែរយើងកន្លងមក។ សូមមហាគ្រួសារខ្មែរ ពេញចិត្តចំពោះលទ្ធផលនេះ ហើយស្រលាញ់គ្នាមិនប្រកាន់ជាតិសាសន៍ ឱ្យដូចបំណងនៃការបង្កើតកម្មវិធីនេះ ដែលមានប្រធានបទ «បញ្ចប់សង្រ្គាម និងអំពើហិង្សា»