(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៥,៧៩៥គ្រឿង
- រកឃើញល្មើសច្បាប់ ១,០៦៩គ្រឿង (ម៉ូតូ៨២%)
- អប់រំ ១៦៩គ្រឿង និងផាកពិន័យ ៩០០គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៥ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន
៣,៤២៨គ្រឿង
- អប់រំ ២០៦គ្រឿង និងផាកពិន័យ ១,១៥៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែតុលានេះនគរបាលបានត្រួតពិនិត្យយានយន្តចំនួន
១០៦,៩៧៣គ្រឿង
- រកឃើញយានយន្តល្មើស ២១,៤៦១គ្រឿង (ម៉ូតូ៨១%)
- អប់រំ ៥,៣២៩គ្រឿង និងផាកពិន័យ ១៦,៣៣០គ្រឿង៕
ប្រភព៖ Fresh News