ភ្នំពេញ៖ កម្ពុជាអាចប្រជែងជាមួយថៃ និងវៀតណាមបានទេ ក្នុងការទាញយកវិនិយោគិនជប៉ុន និងកូរ៉េខាងត្បូង ដែលរើពីចិន? កម្មករ កម្មការិនីកាត់ដេរកម្ពុជា។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន បាននិងកំពុងជះឥទ្ធិពលដល់បណ្តាក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកូរ៉េខាងត្បូង នៅក្នុងប្រទេសចិន។
តាមការឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយបរទេសធំៗ ក្រុមហ៊ុនជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្តើមដកការវិនិយោគរបស់ខ្លួនពីប្រទេសចិន ដោយសារតែអាមេរិកតម្លើងពន្ធលើមុខទំនិញជាច្រើនមុខ ដែលផលិតនៅប្រទេសចិន ហើយនាំចូលអាមេរិក។
ទិសដៅដែលក្រុមហ៊ុនប្រទេសជឿនលឿនអាស៊ីទាំងពីរនេះសំលឹងឃើញ ក៏មានតំបន់អាស៊ី អាគ្នេយ៍ដែរ ក្នុងនោះថៃ និងវៀតណាម ត្រូវបានពិចារណា។ ដោយឡែក កម្ពុជាដែលស្ថិតនៅចន្លោះកណ្តាលនៃប្រទេសទាំងពីរ តើនឹងទទួលបានឱកាសវិនិយោគពីក្រុមហ៊ុនជប៉ុន និងកូរ៉េខាងត្បូងដែរឬទេ នៅពេលដែលប្រទេសទាំងពីររើកញ្ជើរបស់ខ្លួនពីចិនមកតំបន់អាស៊ាន?៕ (អត្ថបទដោយទេព វណ្ណះ)
