ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA បានដាក់ដេញថ្លៃនៅគំរោងការពារទឹកជំនន់ នឹងកែលំអប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ ដែលមានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារ។ ហើយសម្រាប់គម្រោងនេះ គឺត្រូវបានដេញថ្លៃនៅប្រទេសជប៉ុន នឹងសាង សង់ដោយក្រុមហ៊ុនជប៉ុនទេ មិនមែនក្រុមហ៊ុនសាងសង់ខ្មែរជាអ្នកដេញថ្លៃ នឹងទទួលគម្រោងនោះហើយ។
នៅក្នុងគំរោងមួយនេះនឹងធ្វើការទៅលើចំណុច មួយចំនួនដូចជា៖
– ដាក់បណ្តាញលូមេ នៅខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ
– ដាក់បណ្តាញលូមេ នៅខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ
– សាងសង់អាងស្តុកទឹកក្រោមដី នឹងស្ថានីយ៍បួមទឹក នៅសួនច្បារមុខ CDC
– ធ្វើរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាម នៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង២ នឹងផ្សារចាស់
– ផ្តល់ជូននៅរថយន្តបូមទឹក ២គ្រឿង៕ (អត្ថបទដោយ ទេព វណ្ណះ)