ទីបំផុត​អារ៉ាប៊ីសាអូឌីត និងបារ៉ែន «ដាក់បញ្ចូល​កងកម្លាំង​ការពារជាតិអ៊ីរ៉ង់ ទៅក្នុងបញ្ជីខ្មៅ​នៃអង្គការភេរវកម្ម» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​អារ៉ាប៊ីសាអូឌីត និងបារ៉ែន «ដាក់បញ្ចូល​កងកម្លាំង​ការពារជាតិអ៊ីរ៉ង់ ទៅក្នុងបញ្ជីខ្មៅ​នៃអង្គការភេរវកម្ម»

24/10/2018
(ដូហា)៖ អារ៉ាប៊ីសាអូឌីត និងបារ៉ែន​បានបញ្ចូលកងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជីឈ្មោះ​នៃអង្គការភេរវកម្មរបស់ពួកគេ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​ដោយ​ចោទថា IRGC បានគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និងបរិក្ខាដល់ក្រុម​ភេរវករនៅ​ក្នុងតំបន់។ នេះបើតា​ម SPA ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត SPA ឧត្ដមសេនីយ៍អ៊ីរ៉ង់លោក កាស្សិម សូឡៃម៉ានី (Qassem Soleimani) ដែលជាមេបញ្ជាការកងកម្លាំង គូដស៍ (Quds) ជាអង្គភាពពិសេស​របស់ IRGC ក៏ត្រូវបានបញ្ចូល​ទៅក្នុងបញ្ជីឈ្មោះ​អង្គការភេរវកម្ម​ផងដែរ។ ម្យ៉ាងវិញទៀត ការ​សម្រេចចិត្តនេះ​បានអនុញ្ញាតឱ្យ​អារ៉ាប៊ីសាអូឌីត និងបារ៉ែន បង្កករាល់​ទ្រព្យសម្បត្តិ និងហាមឃាត់​ប្រជាជនរបស់​ខ្លួន មិនឱ្យធ្វើកិច្ច​ព្រមព្រៀង​ព្រមទាំងពាណិជ្ជកម្ម ​ជាមួយអ្នកមាន​ឈ្មោះនៅក្នុងបញ្ជីខ្មៅខាងលើ។
គួរជម្រាបថា៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់​របស់ខ្លួន នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ក៏បានដាក់ទណ្ឌកម្ម​លើជនជាតិអ៊ីរ៉ង់ ០៨នាក់ ផងដែរ​ក្នុងនោះរួមមានទាំង​មន្ត្រីជាន់​ខ្ពស់អ៊ីរ៉ង់មកពី កងកម្លាំងការពារជាតិ IRGC គឺលោក ម៉ូហាំម៉េដ អ៊ីប្រាហ៊ី អូវហាឌី (Mohammad Ebrahim Owhadi) និងលោក អ៊ីស្មែល រ៉ាហ្សាវី (Esmail Razavi) ដោយចោទថា អ្នកទាំងនេះមាន​ជាប់ពាក់ព័ន្ធនឹងក្រុម​តាលីបង់ នៅក្នុងប្រទេស​អាហ្វហា្កនីស្ថាន៕