ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប (មានវីដេអូ)

24/10/2018
(ប្រទេសស្វីស, ក្រុងហ្សឺណែវ)៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» ដែលប្រព្រឹត្តទៅពីថ្ងៃទី​២២ ដល់ទី២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព» សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនានា ដែលបានគាំទ្រសម្តេចនៅប្រទេសស្វីសលើកនេះ
* សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានជួបប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាហត់នឿយយ៉ាងណា ឬត្រូវលុបកម្មវិធីខ្លះចោល សម្តេចត្រូវតែជួបប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសតាមការកំណត់
* សម្តេចតេជោ ហ៊ុន សែន សុំអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ដោយសារតែបន្ទាប់ពីបង្កើតរដ្ឋាភិបាលអាណិត្តថ្មីហើយនោះ សម្តេចជាប់បេសកកម្មនៅក្រៅប្រទេសជាបន្តបន្ទាប់
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការធ្វើបេសកកម្មរបស់ខ្ញុំចំបេះដូងរបស់ពិភពលោក បន្ទាប់ពីមានមនុស្សមួយចំនួនដើរនិយាយនៅក្រៅប្រទេសថា រដ្ឋាភិបាល ហ៊ុន សែន មិនស្របច្បាប់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការបំពេញបេសកកម្មនៅក្រៅប្រទេសជាបន្តបន្ទាប់នេះ មិនមែនជាប្រយោជន៍ខ្ញុំទេ តែជាប្រយោជន៍របស់ប្រជាជាតិខ្មែរទាំងមូល
* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា សម្តេចមានចៅស្រីម្នាក់ ដែលបានកំពុងរៀនមហាវិទ្យាល័យនៅចក្រភពអង់គ្លេស ឈ្មោះ «ស្រីពេជ្រ»។ សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីការចង់បានចៅចំនួន២បន្ថែមទៀត
* សម្តេចតេជោ ហ៊ុន សែន កំណត់ថា ចៅប្រុសរបស់សម្តេច ៣០ភាគរយ ត្រូវរៀនឱ្យចប់ថ្នាក់បណ្ឌិតហើយ៧០ភាគរយ ត្រូវចប់អនុបណ្ឌិត ចំណែកចៅស្រី ១/៣ ចៅស្រីត្រូវមានបណ្ឌិត ក្រៅពីនោះត្រូវចប់បរិញ្ញាបត្រជាន់ខ្ពស់
* សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញមុខបកស្រាយអំពីអ្វីដែលហៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស
* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកវិភាគមួយរូប ដែលវិភាគលម្អៀង ហើយខុសពីការពិត ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស
* សម្តេចតេជោ ហ៊ុន សែន មានការងឿយឆ្ងល់ចំពោះ ការមិនមានបាតុកម្មប្រឆាំងសម្តេច នៅទីក្រុងហ្សឺណែវ ដោយសង្ស័យថា ក្រុមមួយនោះប្រមូលមនុស្សធ្វើបាតុកម្មមិនបាន
* សម្តេចតេជោ ហ៊ុន សែន ហៅវិទ្យុអាស៊ីសេរីឱ្យស្បថដែលផ្សាយថា មានមនុស្ស១៣០០នាក់ ធ្វើបាតុកម្មប្រឆាំងសម្តេច នៅអំឡុងអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅប្រ៊ុយសែល
* សម្តេចតេជោ ហ៊ុន សែន៖ សាធារណជនត្រូវងឿយឆ្ងល់ថា ហេតុអ្វីបានជាឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស?
* សម្តេចតេជោ ហ៊ុន សែន៖ បើគ្មាន ១៨ មីនា ទម្លាក់សម្តេចសីហនុ ក៏គ្មានសង្គ្រាមដែរ ហើយឫសគល់ដែលយើងមិនត្រូវភ្លេច គឺថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ គឺការទម្លាក់សម្តេចនរោត្តម សីហនុ
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ជាថ្មីដល់សហគមន៍អឺរ៉ុប កុំឱ្យធ្វើកំហុសលើកទី៣ មកលើកម្ពុជាទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិនដែលមានជំនឿថា យកសង្រ្គាមទៅបញ្ចប់សង្គ្រាមបានទេ
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចនរោត្តម សីហនុ បានចាប់យកសម្តេចធ្វើជាដៃគូ តាំងពីសម្តេចនៅជារដ្ឋមន្រ្តីក្រសួងការបរទេសម្ល៉េះ ដោយសារតែព្រះអង្គឆ្វេងយល់ថា ហ៊ុន សែន គឺជាមនុស្សម្នាក់ ដែលដើរតាមការអំពាវនាវរបស់ព្រះអង្គ ប្រឆាំង លន់ នល់
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា មុនមានការចរចា សីហនុ-ហ៊ុន សែន ខ្មែរក្រហមបានជំទាស់នឹងការចរចានេះ ដែលធ្វើឱ្យការជួបគ្នារវាងភាគីទាំងពីរត្រូវខកខាន តែព្រះអង្គមានព្រះទ័យមួយដូចសម្តេច គឺមិនដែលបោះបង់ការចរចាទេ
* សម្តេចតេជោ ហ៊ុន សែន បានអរគុណជាថ្មី ដល់លោកស្រី ពង់ ឈីវហ្គេច ដែលមានស្វាមីជាអគ្គរដ្ឋទូតនៅប្រទេសបារាំង ដែលបានរត់ការឱ្យមានការជំនួបចរចារវាងសម្តេច និង សម្តេច សីហនុ
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ជំនួបលើកទី១ រវាងសម្តេច និង សម្តេច សីហនុ ធ្វើឡើងនៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានកិច្ចព្រមព្រៀង៤ បង្កើតឡើងមុនកិច្ចព្រមព្រៀងក្រុងប៉ារីស ចុះហត្ថលេខាដោយ សម្តេចសីហនុ-សម្តេចហ៊ុន សែន នោះគឺ សេចក្តីថ្លែងការណ៍ Fère-en-Tardenois, កិច្ចព្រមព្រៀងនៅទីក្រុងបាងកកពង្រៀង SNC, កិច្ចព្រមព្រៀងនៅទីក្រុងតូក្យូបង្កើត SNC និងកិច្ចព្រមព្រៀងនៅប៉េកាំង ១៩៩១
* សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យបុគ្គលដែលស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនច្បាស់លាស់នោះ កត់ត្រាទុកនូវអ្វីដែលសម្តេចបានបង្ហើបនាពេលនេះ
* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សន្និសីទក្រុងបារីសមិនមែនចាប់ផ្តើមនៅខែតុលា ឆ្នាំ១៩៩១ទេ គឺបង្កើតឡើងតាំងពីខែសីហា ឆ្នាំ១៩៨៩ ដែលពេលនោះចាប់ផ្តើមសហប្រធានសន្និសីទ២ គឺបារាំង និងឥណ្ឌូនេស៊ី
* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សន្និសីទក្រុងបារិសមិនមែនចាប់ផ្តើមនៅខែតុលា ឆ្នាំ១៩៩១ទេ គឺបង្កើតឡើងតាំងពីខែសីហា ឆ្នាំ១៩៨៩ ដែលពេលនោះចាប់ផ្តើមសហប្រធានសន្និសីទ២ គឺបារាំង និងឥណ្ឌូនេស៊ី
* សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា ខ្មែរក្រហមជាក្រុមខ្លាំងទាំងក្នុងការចរចា និងការច្បាំងគ្នា ប៉ុន្តែ ខៀវ សំផន បានភ្លាត់ស្នៀត នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស
* សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីការបង្កើតយុទ្ធសាស្រ្តបោះឆ្នោត ដើម្បីកាត់បន្ថយការគាំទ្ររបស់ក្រុមខ្មែរក្រហម
* សម្តេចតេជោ ហ៊ុន សែន​​​ បានលើកឡើងថា នយោបាយឈ្នះឈ្នះ ធ្វើឱ្យរលំរលាយក្រុមចាត់តាំងខ្មែរក្រហម ដែលសម្រេចតាមបំណងរបស់សម្តេចតាំងពីដើមមក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវចាំរហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបក្លាយជាប្រទេសដែលមានរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ តំបន់ត្រួតត្រាតែមួយ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅចុងឆ្នាំនេះនឹងធ្វើពិធីឱ្យធំ ដើម្បីអបអរដល់ខួបនយោបាយឈ្នះឈ្នះ
* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសម្តងទៀតថា ទោះតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឱ្យបាន
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា នៅឆ្នាំនេះ ទេសចរបរទេសដែលមកដល់ប្រទេសកម្ពុជា នឹងកើនដល់៦លាននាក់
* សម្តេចតេជោ ហ៊ុន សែន រិះគន់ក្រុមប្រឆាំងដែលមិនចូលរួមអបអរសាទរដល់ កីឡាករខ្មែរដែលទទួលជ័យជំនះនៅលើឆាកអន្តរជាតិ ឬការដាក់ប្រាសាទកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងកាសែតមួយចំនួនដែលផ្សាយ សម្តេចរុញកូនប្រុសឱ្យធ្វើនាយករដ្ឋមន្រ្តី។ សម្តេចលើកឡើងថា «បើសម្តេចធ្វើនាយករដ្ឋមន្រ្តីហើយ តើកូនមកដណ្តើមតំណែងនេះធ្វើអ្វី?»
* នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា បើកូនប្រុសខ្ញុំគាត់មានសមត្ថភាពជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តីនោះឱ្យគេធ្វើទៅ
* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា សម្តេចបានក្លាយជាកូនធម៌ របស់ព្រះបរមរតនកោដ្ឋ ខណៈពេលដែលសម្តេចទៅកាន់កូរ៉េខាងជើង
* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា សម្តេចគឺជាអ្នកដែលបានស្នើសុំ លោកប្រធានាធិបតី គីម អ៉ីលស៊ុង ដើម្បបញ្ជូនអង្គរក្សកូរ៉េការពារ សុវត្ថិភាពសម្តេចឪ
* នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំស៊ីអំបិលច្រើនជាងលោកឯង ស៊ីបាយ
* សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យ លោក សម រង្ស៊ី ដែលបានត្រឹមតែធ្វើនាយករដ្ឋមន្រ្តីក្នុងក្តីសុបិន និងនាយករដ្ឋមន្រ្តី Facebook
* សម្តេចតេជោ ហ៊ុន សែន ហៅអ្នកជេរសម្តេចថាជាជនពាលនោះ គឺជាកូនរបស់ជនពាលប៉ុណ្ណោះ
* សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឥឡូវទោះបីជា ហ៊្វុនស៊ិនប៉ិច អត់មានកៅអី ក៏រាជានិយមនៅតែរឹងមាំ ដោយសារតែមានគណបក្សប្រជាជនកម្ពុជា ជាអ្នកថែរក្សាការពារ
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើចង់បំផ្លាញរាជានិយម ឬរាជបល្ល័ង្ក ត្រូវកន្លងសពរបស់ខ្ញុំសិន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រមាថព្រះមហាក្សត្រ ពេលនេះមិនមាននៅក្នុងប្រទេសនោះទេ
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលមានសង្រ្គាម គឺគេផ្តួលរំលំស្តេច បានជាខ្ញុំរត់ចូលព្រៃតតាំងជាមួយអ្នកផ្តួលរំលំស្តេច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមានសង្រ្គាម គឺគេផ្តួលរំលំស្តេចតើ បានជាខ្ញុំរត់ចូលព្រៃ តទៅជាមួយអ្នកផ្តួលរំលំស្តេច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំមិនមែនជាកូនអាក្បត់ស្តេចដូចម្នាក់នោះទេ»
* សម្តេចតេជោ ហ៊ុន សែន៖ សន្លឹកឆ្នោតដែលគាំទ្រ ហ៊ុន សែន នៅក្នុងអាណត្តិនេះ ចំនួនជាង៧៧ភាគរយ គឺនៅទាបជាង ការគាំទ្រសម្តេចឪ កាលពីសម័យសង្គមរាស្រ្តនិយម ដែលមានអ្នកគាំទ្ររហូតដល់ជាង៨២ភាគរយ
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋខ្មែរថា សូមពលរដ្ឋខ្មែរទាំងអស់កុំព្រួយបារម្ភចំពោះការកើនឡើងនៃជនជាតិចិននៅក្រុងកំពង់សោម ព្រោះចិនទៅវិនិយោគ និងទៅធ្វើការសាងសង់នៅទីនោះ
* សម្តេចតេជោ ហ៊ុន សែន៖ ចិនមិនដែលនាំកងទ័ពចេញផុតពីប្រទេសរបស់ខ្លួនទេ ប្រទេសដទៃធ្លាប់ឈ្លានពានកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង១៖១៦នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅប្រទេសកម្ពុជា ត្រូវនឹងម៉ោង៨៖១៦នាទីយប់៕



ប្រភព៖ Fresh News / ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK