រោះរញ្ជួយផែនដី​កម្រិត ៦.១រ៉ិចទ័រ វាយប្រហារ​ភាគខាងត្បូង​ប្រទេសជប៉ុន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រោះរញ្ជួយផែនដី​កម្រិត ៦.១រ៉ិចទ័រ វាយប្រហារ​ភាគខាងត្បូង​ប្រទេសជប៉ុន!

23/10/2018
(តូក្យូ)៖ គ្រោះរញ្ជួយដី​​​​ដែលមានកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារ​ដែន​សមុទ្រនៃកោះ យ៉ូណាគុនីជីម៉ា (Yonagunijima) ក្នុងខេត្តអូគីណាវ៉ា (Okinawa) ​ភាគខាងត្បូង​ប្រទេស​ជប៉ុន។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀល​ថ្ងៃ​អង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
គួរជម្រាបថា៖ បើតាមទីភ្នាក់ងារ​ឧតុនិយមជប៉ុន JMA គ្រោះរញ្ជួយដី​ខាងលើមានជម្រៅ ៣០គីឡូម៉ែត្រ​ក្រោមផ្ទៃសមុទ្រ ហើយពុំបាន​បង្កឲ្យហានិភ័យ​នៃការកើតមានរលក​យក្សស៊ូណាមិនោះទេ។ បន្ថែមពីនេះនៅតំបន់ជុំវិញកោះ Yonagunijima មិនមាន​សេចក្តីរាយការណ៍​​ពីមនុស្សរង​គ្រោះ និងការ​បំផ្លិចបំផ្លាញ​ដោយសារហេតុការណ៍​រញ្ជួយដីឡើយ៕