យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២១ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ៥៧៩គ្រឿង និងផាកពិន័យ ៣៦៨គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២១ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ៥៧៩គ្រឿង និងផាកពិន័យ ៣៦៨គ្រឿង

21/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,១៩៤គ្រឿង
  • រកឃើញល្មើសច្បាប់ ៥៧៩គ្រឿង (ម៉ូតូ៨១%)
  • អប់រំ ២១១គ្រឿង និងផាកពិន័យ៣៦៨គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២១ ខែតុលានេះ
  • ត្រួតពិនិត្យរួមបានចំនួន ២,៤៥៨គ្រឿង
  • អប់រំ១១៧គ្រឿង និងផាកពិន័យ ៤៦៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៥,៥៨៩គ្រឿង
  • រកឃើញយានយន្តល្មើស ១៧,៥៣៩គ្រឿង (ម៉ូតូ៨០%)
  • អប់រំ ៤,៥៦៣គ្រឿង និងផាកពិន័យ ១៣,១៧១គ្រឿង៕


ប្រភព៖ Fresh News