លោក ដូណាល់​ ត្រាំ ទទួលស្គាល់ថាសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ជាមួយរុស្ស៊ី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់​ ត្រាំ ទទួលស្គាល់ថាសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ជាមួយរុស្ស៊ី

21/10/2018
(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានទទួលស្គាល់ហើយថាសហរដ្ឋអាមេរិកនឹងដកខ្លួន ចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី ដោយចោទថាទីក្រុងម៉ូស្គូបានរំលោភបំពានលើសន្ធិសញ្ញានេះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។

ការទទួលស្គាល់របស់លោក ដូណាល់ ត្រំា ធ្វើឡើងនៅពេលថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ (ម៉ោងនៅ សហរដ្ឋអាមេរិក) និងបន្ទាប់ពីកាសែត New York Times បានរាយការណ៍ថាប្រធានាធិបតីអាមេរិករូបនេះនឹងដក សហរដ្ឋអាមេរិកចេញ​ពីសន្ធិសញ្ញាស្តីពីអាវុធ​នុយក្លេអ៊ែររួមគ្នា​​ជាមួយរុស្ស៊ី (INF) នៅសប្តាហ៍​ក្រោយ។ ថ្លែងនាឱកាស នោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំមិនដឹងនោះទេថាហេតុអ្វីបានជាប្រធានាធិបតីអូបាម៉ា មិនធ្វើការចរចា ឬដកខ្លួនចេញ...ពីព្រោះពួកគេ (រុស្ស៊ី) បានរំលោភបំពានលើសន្ធិសញ្ញា INF អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សូមជម្រាបថា៖ សន្ធិសញ្ញា​អាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខា ដោយ​សហរដ្ឋអាមេរិក និងអតីត​សហភាពសូវៀត​កាលពីឆ្នាំ១៩៨៧ ដែលជាជំហាន​ដ៏សំខាន់មួយឈានទៅរកការ កាត់​បន្ថយការប្រឈមមុខ​ដាក់គ្នា រវាង​មហាអំណាច​​ធំៗទាំងពីរ​ កាលពីសម័យ​សង្គ្រាមត្រជាក់។ សន្ធិសញ្ញាក៏បាន ហាមឃាត់ផងដែរចំពោះការដាក់ពង្រាយប្រភេទមីស៊ីលដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ៕