(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៥,៦៩១គ្រឿង
- រកឃើញល្មើសច្បាប់ ១,២៥៧គ្រឿង (ម៉ូតូ៨៣%)
- អប់រំ ២៣៤គ្រឿង និងផាកពិន័យ ១,០២៣គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២០ ខែតុលានេះ
- ត្រួតពិនិត្យរួមបានចំនួន ២,០១៩គ្រឿង
- អប់រំ ១០២គ្រឿង និងផាកពិន័យ ៨៤០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
៨០,៣៩៥គ្រឿង
- រកឃើញយានយន្តល្មើស ១៦,៩៥៧គ្រឿង (ម៉ូតូ៨២%)
- អប់រំ ៤,៣៥២គ្រឿង និងផាកពិន័យ ១៣,៨០៣គ្រឿង៕
ប្រភព៖ Fresh News