ក្តៅគគុក! មានការបំផ្ទុះ​គ្រាប់បែក០៤ករណី អំឡុងការបោះឆ្នោតនៅ​អាហ្វហ្គានីស្ថាន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! មានការបំផ្ទុះ​គ្រាប់បែក០៤ករណី អំឡុងការបោះឆ្នោតនៅ​អាហ្វហ្គានីស្ថាន!

20/10/2018
(កាប៊ុល)៖ ហេតុការណ៍ផ្ទុះគ្រាប់​បែកច្នៃចំនួន ០៤ករណី បានកើត​មានឡើង នៅក្នុងថ្ងៃបោះ​ឆ្នោតសភា ដែលកំពុងប្រព្រឹត្ត​ទៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និងបានបង្កឲ្យ​មនុស្សម្នាក់ស្លាប់ និង ២៩នាក់របួស។ នេះបើតាមការ​ដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
ទោះជាបែបនេះក្តី អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បានសង្កត់ធ្ងន់ថា ដំណើរការ​បោះឆ្នោត​ ទាំងនៅចំពោះមុខ​អំពើ​ហិង្សា និងការគំរាម​កំហែង​ពីពួកឧទ្ទាមនេះ បាននិងកំពុងបន្ត​ប្រព្រឹត្តជាធម្មតា​ដដែល។ ការបោះឆ្នោត​សភាជាលើកដំបូង​ ក្នុងអំឡុងពេល​ជិត ​១០ឆ្នាំ ​កន្លង​ទៅនេះ​​នៅអាហ្វហ្គានីស្ថាន ប្រព្រឹត្តទៅក្រោម​ការចូលរួមពី​បេក្ខភាពជាង ២,៥០០រូប ដើម្បីប្រជែង​យកអាសនៈ​​ចំនួន ​២៤៩ នៅក្នុងសភា​ជាន់ទាបអាហ្វហ្គានីស្ថាន។
គួរជម្រាបថា៖ ក្រុមឧទ្ទាមតាលីបង់ ដែលបានព្រមានបំផ្លាញ​ដំណើរការ​បោះឆ្នោតនោះ នៅទាន់ឃើញ​ចេញមុខ​​អះអាងថា ជាអ្នកនៅពី​ក្រោយករណីវាយប្រហារ​ណាមួយនៅឡើយទេ ដែលកើតឡើង​នៅក្បែរទីតាំង​បោះឆ្នោត ក្នុងរ​ដ្ឋធានីកាប៊ុល ខណៈ​កងកម្លាំងសន្តិសុខ​ជាង ៥០,០០០នាក់ ត្រូវបានដាក់ព​ង្រាយទូទាំង​ប្រទេស៕