ប្រទេសថៃ៖ សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាវាទេសចរណ៍លិចនៅសមុទ្រភូកេត ប្រទេសថៃ កាលពីខែកក្កដាកន្លងមកបានប៉ះពាល់ដល់សតិអារម្មណ៍ជនជាតិចិន ព្រោះមានអ្នកស្លាប់ជាច្រើននាក់ រួមទាំងប៉ះពាល់ដល់ទេសចរណ៍ដោយសារពួកគេគ្មានទំនុកចិត្តលើសុវត្ថិភាពក្នុងការធ្វើដំណើរទេសចរណ៍នៅសមុទ្រថៃ ។
គូស្នេហ៍ជនជាតិចិនមួយគូទទួលរហស្សនាមថា «គូស្នេហ៍លិចនាវាឬ TITANIC LOVER» ព្រោះពួកគេបានរួចផុតពីគ្រោះថ្នាក់ពីការលិចនាវានៅខេត្តភូកេតនោះ និងមានបទពិសោធន៍នៃក្ដីស្រឡាញ់ ។ ទីបំផុតពួកគេបានរៀបការជាមួយគ្នា ។
គូស្នេហ៍លិចនាវា បានរៀបការយ៉ាងអធិកអធមនៅខេត្តហ៊ឺណាន មានបងប្អូន និងមិត្តភក្ដិច្រើនកុះករចូលរួម កាលពីថ្ងៃទី១៣ តុលា ២០១៨ ។ ពួកគេបានធ្វើសច្ចាប្រណិធាន «ជាប្ដីប្រពន្ធនឹងគ្នា» ខណៈពេលកូនកំលោះបានបង្កើតនូវភាពភ្ញាក់ផ្អើលមួយដោយច្រៀងបទស្ដីពី «ខ្សែជីវិតដ៏អច្ឆរិយ»៕
