Huawei បានបញ្ចេញកាណុងធំមួយទៀតសម្រាប់ចុងឆ្នាំ ២០១៨កាលពីយប់ថ្ងៃ ១៦ តុលា នៅទីក្រុងឡុង ជាមួយការសម្ពោធកំពូលស្មាតហ្វូនត្រកូល Mate ជំនាន់ថ្មី Mate 20 និង Mate 20 Pro។
Mate 20 មានថាមពលថ្ម 4000mAh រីឯ Mate 20 Pro 4200mAh ដែលធ្វើឲ្យអ្នកលែងបារម្ភបញ្ហាទូរសព្ទអស់ថ្មទៀតហើយ។ អ្នកអាចប្រើបានពេញមួយថ្ងៃ ឬរហូតដល់មួយថ្ងៃកន្លះ ដោយមិនចាំបាច់សាក។ បច្ចេកវិទ្យា HUAWEI 40W Super Charge អាចសាកថ្មបានលឿន ដែលអ្នកចំណាយពេលសាកត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ថាមពលថ្មមានរហូតដល់ ៧០%។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group លោក Richard Yu បានលើកឡើងថា៖ "ស្មាតហ្វូនដើរតួនាទីយ៉ាងសំខាន់ក្នុងស្វែងយល់ពីពិភពឌីជីថល។ ត្រកូល Mate 20 របស់យើង រចនាឡើងដើម្បីឲ្យក្លាយជាស្មាតហ្វូនល្អបំផុតសម្រាប់អ្នកប្រើប្រាស់ បំពេញតម្រូវការបានកាន់តែច្រើនជាងមុន ឆ្លាតវៃជាង អស្ចារ្យជាង ជាមួយថាមពលថ្មខ្លាំង និងដំណើរការដោយកាមេរ៉ាពិសេសឥតខ្ចោះបំផុតមិនធ្លាប់មាន" ។
កំពូលកាមេរ៉ា ៣គ្រាប់របស់ Leica បំពាក់លើ Mate 20 និង Mate 20 Pro អាចថតរូប Ultra-Wide Angle Lens បានម៉ាអ៊ែម ដោយប្រើ 16mm Leica Ultra-Wide Angle Lens ដែលអាចថតរូបបានផ្ទៃកាន់តែធំជាងមុន ថតបានលម្អិត ហើយច្បាស់ និងសមត្ថភាពថតជាប់សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព ដែលមានចម្ងាយចាប់ពី 2.5cm ពី lens របស់កាមេរ៉ា។
មុខងារថតដ៏ឆ្លាតវៃនៃបច្ចេកវិទ្យា Master AI ឈានមុខ របស់កំពូលស្មាតហ្វូនទាំងពីរនេះ អាចស្គាល់ប្លង់រូបភាពជម្រើស Background ដ៏សម្បូរបែប ផ្លាស់ប្តូរពណ៌ ថតរូបបានល្អជាងស្មាតហ្វូនដទៃដាច់តែម្តង។ មិនតែប៉ុណ្ណោះ សម្រាប់ Lens របស់កំពូលស្មាតហ្វូនទាំងពីរនេះ ក៏មានមុខងារ 5x optical zoom ទៀតផង។ ចំពោះការថតវីដេអូវិញ កំពូលកាមេរ៉ានេះ មានមុខងារ AI filmmaking ដែលអាចថតបែប Cinematic មានជម្រើសច្រើនពណ៌ និងទម្រង់ ជាពិសេសថតវីឌីអូបានកម្រិត 4K និង Super Slow Motion។
បន្ទះឈីប Kirin 980 ជា SoC ដំបូងគេបង្អស់របស់ពិភពលោក ប្រើ Cortex-A76-based cores ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះ ដំណើរការលឿន មិនរអាក់រអួលនិងសន្សំសំចៃថ្មបានកាន់តែច្រើន ។
Huawei Mate 20 មានអេក្រង់ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត Full HD+ LCD ជាមួយនឹងពណ៌ឌិតច្បាស់។ ចំណែកឯ Mate 20 Pro វិញ មានអេក្រង់ OLED ផ្ដល់ពណ៌ដិតជាង។ Mate 20 មានសេនស័រស្កេនក្រយៅដៃ នៅផ្នែកខាងក្រោមកាមេរ៉ា ដែលអាចដោះសោរ បានរហ័សបំផុត រីឯ Mate 20 Pro មានមុខងារដោះសោ នៅលើផ្ទៃអេក្រង់ខាងមុខ ដែលបង្កប់នៅលើអេក្រង់ផ្ទាល់ ស្គាល់ម្រាមដៃបានរហ័ស និងមានសុវត្ថិភាព។
ស្មាតហ្វូនទាំងពីរនេះមានជម្រើសច្រើនពណ៌ គឺ បៃតង ខៀវ ខ្មៅ និង Twilight ដែលមានពីរពណ៌បញ្ចូលគ្នាតែមួយដែលប្រែពណ៌ទៅតាម ពន្លឺនៅជុំវិញ ។ តាមដំណឹងពីខាងក្រុមហ៊ុននៅកម្ពុជានឹងបើកកុម្ម៉ង់ទុកមុនឆាប់ៗជាមួយនឹងតម្លៃធូរថ្លៃជាងប្រទេសជិតខាង ជាមួយនឹងកាដូប្លែកៗល្អៗ ដែលនឹងចេញលក់នៅលើទីផ្សារ នៅដើមខែវិច្ឆិកាខាងមុខ។
តោះមើលវីដេអូសង្ខេបៗ អំពីពិធីសម្ពោធពីទីក្រុងឡុងកាលពីថ្ងៃទី ១៦ តុលា ទាំងអស់គ្នា៖
វីដេអូលក្ខណៈពិសេសៗ និងស្ប៉តពាណិជ្ជកម្ម #Matet20Series៖
ប្រភព៖ Chennel YouTube Huawei Mobile
