ទាហានអាមេរិក និងពីឡុតអ៊ុយក្រែន​ ស្លាប់​ក្នុងករណីធ្លាក់​យន្តហោះ​ចម្បាំង Su-27 នៅភាគ​​កណ្តាល​​​អ៊ុយក្រែន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទាហានអាមេរិក និងពីឡុតអ៊ុយក្រែន​ ស្លាប់​ក្នុងករណីធ្លាក់​យន្តហោះ​ចម្បាំង Su-27 នៅភាគ​​កណ្តាល​​​អ៊ុយក្រែន!

17/10/2018
(កៀវ)៖ ទីបញ្ជាការ​កងទ័ពអាកាស​អ៊ុយក្រែន (UAF) បានបញ្ជាក់ថា នាយទាហាន​អាមេរិក និងអាកាសយានិក​អ៊ុយក្រែន​សរុបពីរនាក់ ​បានស្លាប់នៅក្នុងករណី​​ធ្លាក់យន្តហោះប្រភេទ Su-27 របស់ទ័ព​អាកាស​អ៊ុយក្រែន​​ផលិតដោយ​ក្រុមហ៊ុនរុស្ស៊ី នៅភាគ​កណ្តាលប្រទេស​អ៊ុយក្រែន។ នេះបើ​តាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងទំព័រ Facebook របស់ UAF បានបង្ហោះព័ត៌មាន​ជាផ្លូវការថា «សាកសព​របស់អាកាសយានិក​អាមេរិក និងមេបញ្ជាការរបស់គេ​ត្រូវបានរកឃើញហើយ។ សាកសពមេបញ្ជាការរបស់​នាយទាហាន​​អាមេរិករូបនេះ គឺលោក អ៊ីវ៉ាន ផេត្រិនកូ (Ivan Petrenko) ត្រូវបានរក​ឃើញ​រួមជាមួយនឹង​នាយ​ទាហានអាមេរិក មានតួនាទី​ហ្វឹនហ្វឺន​សមត្ថភាព​​នៅក្នុងសមយុទ្ធយោធានៅប្រទេស​អ៊ុយក្រែន»។
គួរបញ្ជាក់ថា៖ យន្តហោះ Su-27 បានធ្លាក់​នៅក្នុងភូមិ យូឡានីវ (Ulaniv) នៃតំបន់ វីននីតស្យ៉ា (Vinnytsya) អំឡុងពេលសមយុទ្ធយោធា​អន្តរជាតិ Clear Sky - 2018 ប្រារព្ធឡើង។ សមយុទ្ធនេះ​​ត្រូវបានធ្វើឡើង​នៅអ៊ុយក្រែន តាំងតែពី​ថ្ងៃទី០៨ ខែតុលា និងគ្រោង​បញ្ចប់​នៅ​ថ្ងៃទី១៩ ខែតុលា ដោយមាន​ប្រទេសចំនួន ០៩ កំពុង​ចូលរួម។ មូលហេតុ​នៃការធ្លាក់នេះ គឺមិនទាន់​មាន​ការបញ្ជាក់​ឡើយ៕