Mourinho ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ FA ថាបាន​និយាយ​ពាក្យ​មិន​សមរម្យ ក្រោយឈ្នះ Newcastle - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Mourinho ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ FA ថាបាន​និយាយ​ពាក្យ​មិន​សមរម្យ ក្រោយឈ្នះ Newcastle

16/10/2018
នៅ​ក្នុង​ថ្ងៃ​នេះ អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក​ Jose Mourinho ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស​ (FA) ចោទ​ប្រកាន់​ថាបានប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​នៅ​មុខ​កាមេរ៉ា​របស់​ទូរទស្សន៍​BT Sport​ ក្រោយ​ពី​ជ័យជម្នះ​របស់​ក្លឹប​បិសាច​ក្រហម​ទៅ​លើ​ក្រុម​ Newcastle United កាលពីជាង ១០ ថ្ងៃមុន។
គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​លើក​កូន​ដៃ​របស់​លោក​ចង្អុល​កាមេរ៉ា​ទូរទស្សន៍​ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​និយាយ​ជា​ភាសា​កំណើត​របស់​លោក​ថា "fodas filhos de puta" ដែល​មាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា​ "f##k off sons of b#####s "

តាម​រយៈ​ពាក្យ​សម្ដី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​លោក​ជាប់​ការ​ពិន័យ​ដោយ​មិន​ឲ្យ​ឈរ​បញ្ជា​កូន​ក្រុម​របស់​លោក​នៅ​ពេល​ប្រកួត​ទល់​នឹង​ក្លឹប​ Chelsea នៅ​កីឡដ្ឋាន​ Stamford Bridge ។យ៉ាង​ណា​ក៏​ដោយ​ Mourinho មាន​ពេល​រហូត​ដល់​ម៉ោង​៦​ល្ងាច​(ម៉ោង​នៅ​ប្រទេស​អង់គ្លេស) ថ្ងៃ​សុក្រ​នេះ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស​។
សូម​បញ្ជាក់​ថា៖​ នៅ​ដើម​រដូវ​កាល​នេះ​ក្លឹប​ Manchester United បាន​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ដោយ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ក្លឹប​នេះ​ ឈ្នះ​ ៤ដង​ ស្មើ​១ដង​ និង​ចាញ់​៣ដង​ ហើយ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨​ដោយ​មាន​១៣​ពិន្ទុ​ក្នុង​ដៃ។ ចំណែក​ឯ​ក្នុង​ League Cup វិញ​ក្លឹប​បិសាច​ក្រហម​បាន​ធ្លាក់​ត្រឹម​ជុំ​ទី​៣ ដោយ​ក្លឹប​នៃ​លីគ​លំដាប់​២ Derby County។ លទ្ធផល​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​យល់​ឃើញ​ថា​កៅអី​អ្នក​ចាត់ការ​របស់​ Jose Mourinho កំពុង​មាន​កម្ដៅ​ខ្លាំង៕


ប្រភព៖ Dailymail