(ភ្នំពេញ)៖ ថ្ងៃទី ១៥ តុលា ២០១៨ ជាមហាព្រះរាជកុសលខួបទី ៦ឆ្នាំ ការយាងចូលព្រះទីវង្គិតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សូមថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
នេះកម្រងវីដេអូឯកសារអនុស្សាវរីយ៍ ស្តីអំពីភាពរីកចម្រើនដ៏រុងរឿងនៃសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជតម្រិៈដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលធ្វើឲ្យបណ្តាប្រទេសនានានៅលើពិភពលោកទទួលស្គាល់ ព្រះរាជាណាចក្រកម្ពុជា ថាជាកោះសន្តិភាពមួយនៅអាស៊ីដែលពោរពេញទៅដោយភាពរីកចម្រើនលើគ្រប់វិស័យ ។
សូមទស្សនាវីដេអូ ដូចខាងក្រោម៖
ភាគទី១
ភាគទី២
ប្រភព៖ ហ្វេសបុកផេក Royal du Cambodge