លោក ដូណាល់ ត្រាំ៖ លោក ចេមស៍ ម៉ាត់ទីស អាចនឹងលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ៖ លោក ចេមស៍ ម៉ាត់ទីស អាចនឹងលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិក

15/10/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) អាចនឹងលាលែងចេញពីមុខតំណែង ស្របពេលមានពាក្យចចាមអារ៉ាមជាច្រើនពីទំនាក់ទំនង មិនល្អរវាងអ្នកទាំងពីរ ដោយសារតែសៀវភៅមួយក្បាលរបស់អ្នកសារព័ត៌មានអាមេរិកម្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CBS រយៈពេលជាង៦០នាទី កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) លោក ត្រាំ ត្រូវបានសាកសួរថាតើលោកចង់ឱ្យលោក ម៉ាត់ទីស លាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិកដែរឬទេ។ ថ្លែង នាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖« បើសិនជាអ្នកចង់ដឹងការពិត ខ្ញុំអាចប្រាប់អ្នកបានថាគាត់ (លោក ម៉ាត់ទីស) គឺជាផ្នែកមួយនៃជោគវាសនាលិទ្ធិប្រជាធិបតេយ្យ...ហើយគាត់គឺជាមនុស្សល្អម្នាក់។ ក៏ប៉ុន្តែគាត់អាចនឹងចាកចេញ ពោលគឺខ្ញុំចង់មានន័យថា មនុស្សគ្រប់គ្នាមានសិទ្ធិចាកចេញ»។
គួរបញ្ជាក់ថា៖ ពាក្យចចាមអារ៉ាមជាច្រើនពីទំនាក់ទំនងមិនល្អរវាងលោក ដូណាល់ ត្រាំ និងលោក ចេមស៍ ម៉ាត់ទីស ផ្ទុះឡើង បន្ទាប់ពីអ្នកសារព័ត៌មានអាមេរិកម្នាក់ លោក Bob Woodward បានចេញផ្សាយសៀវភៅមួយក្បាលស្ដីពីការដឹកនាំ
សេតវិមានរបស់លោក ត្រាំ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺសៀវភៅនេះបាននិយាយថា លោក ម៉ាត់ទីស ធ្លាប់បានហៅ លោក ត្រាំថាជាក្មេងមានអាយុ១០ ឬ១១ឆ្នាំ ក្នុងការសម្រេចចិត្ត ឬវិនិច្ឆ័យលើកិច្ចការអ្វីមួយ​ ប៉ុន្តែលោករដ្ឋមន្ត្រីការពារជាតិ បានបដិសេធថាលោកមិនបាននិយាយដូច្នេះឡើយ៕