អាមេរិកចេញមុខអះអាងថា រាល់សព្វាវុធប្រើប្រាស់ដោយក្រុមយោធាចម្រុះដឹកនាំ ដោយអាមេរិក គឺសុទ្ធតែស្របតាមច្បាប់អន្តរជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិកចេញមុខអះអាងថា រាល់សព្វាវុធប្រើប្រាស់ដោយក្រុមយោធាចម្រុះដឹកនាំ ដោយអាមេរិក គឺសុទ្ធតែស្របតាមច្បាប់អន្តរជាតិ

14/10/2018
(វ៉ាស៉ីនតោន)៖ មន្ទីរការពារជាតិអាមេរិក Pentagon បានចេញមុខអះអាងថា គ្រប់ប្រព័ន្ធសព្វាវុធដែលប្រើប្រាស់ដោយ​ក្រុម​យោធា​ចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៉ីរី គឺសុទ្ធតែស្របទៅតាមច្បាប់អន្តរជាតិស្តីពីបញ្ហាជម្លោះប្រដាប់​អាវុធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។

Pentagon បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារតែបញ្ហាគោលការណ៍ ក្រុមយោធាចម្រុះអន្តរជាតិ នឹងមិនធ្វើការ​បកស្រាយ​ជាសាធារណៈ អំពីការប្រើប្រាស់អាវុធនិងប្រភេទគ្រាប់ណាមួយ នៅក្នុងប្រតិបត្តិការនោះឡើយ ប៉ុន្តែរាល់ប្រព័ន្ធសព្វាវុធទាំងអស់​​ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យតាមផ្លូវច្បាប់យ៉ាងហ្មត់ចត់ត្រឹមត្រូវ ដើម្បីធានាថាពួកវា ស្របទៅតាមច្បាប់អន្តរជាតិ»។
ការចេញមុខបញ្ជាក់របស់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋស៉ីរី SANA បានរាយការណ៍កាលពីម្សិល​មិញថា ក្រុមយោធាចម្រុះអន្តរជាតិ បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីក្រុង Hajin ក្នុងខេត្ត Deir ez-Zor ដោយ​ប្រើ​ប្រាស់​គ្រាប់គីមីប្រភេទ White Phosphorus ហើយប្រតិបត្តិការនោះបានបណ្តាលឲ្យស្លាប់ជនស៉ីវិលថែមទៀត។

គួរជម្រាបថា៖ បច្ចុប្បន្ន ក្រុមយោធាអន្តរជាតិខាងលើ កំពុងបន្តបើកប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុមភេរវករ ISIS នៅប្រទេសស៉ីរី​ ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលស៉ីរីផ្ទាល់ ឬក៏ពីអង្គការសហប្រជាជាតិនោះឡើយ៕