យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៣ ខែតុលា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៣ ខែតុលា

13/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ 
  • កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,០៥៥គ្រឿង
  • រកឃើញល្មើសច្បាប់ ១៤២៣គ្រឿង (ម៉ូតូ៨៧%)
  • អប់រំ ២៣៤គ្រឿង
  • និងផាកពិន័យ ១,១៨៩គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៣ ខែតុលានេះ 
  • ត្រួតពិនិត្យរួមបានចំនួន ២,៨៤៦គ្រឿង
  • អប់រំ១១០គ្រឿង និងផាកពិន័យ ១០៧១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែតុលានេះ 
  • នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤២,៥៩៥គ្រឿង រកឃើញយានយន្តល្មើស៩,៥៤៨ (ម៉ូតូ៨៣%) ក្នុងនោះអប់រំ ២,៣៦២គ្រឿង និងផាកពិន័យ ៧,១៨៦គ្រឿង៕