អ្នក​ប្រើ iPhone ផុស​រូប​បែប 3D លើ Facebook បាន​ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នក​ប្រើ iPhone ផុស​រូប​បែប 3D លើ Facebook បាន​ហើយ!

13/10/2018
(បច្ចេកវិទ្យា)៖ Facebook ទើប​នឹង​ប្រកាស​ចេញ​មុខងារ​ថ្មី​មួយ​ទៀត​គឺ 3D Photos ដែល​អនុញ្ញាត្តិ​ឲ្យ​ម្ចាស់ iPhone និង VR ទាំង​ឡាយ​អាច​ផុស​រូបភាព​ចេញ​ពី​ទូរសព្ទ​បាន​យ៉ាង​ងាយ។
មុខងារ​នេះ អាច​គាំទ្រ​បាន​តែ​នៅ​លើ iPhone ប៉ុណ្ណោះ ហើយ​ដើម្បីប្រើប្រាស់មុខងារថ្មីនេះ អ្នកត្រូវថតរូបជាបែប Poirtrait(ព្រាល​ផ្ទៃ​ខាងក្រោយ) ជាមួយទូរស័ព្ទដែលមានកាមេរ៉ា២គ្រាប់ ដូចជា iPhone 7+, iPhone 8Plus, iPhone X និង iPhone Xs Max ហើយ​ Share ជា 3D ក្នុងទំព័រ Facebook ដើម្បី​បន្ថែម​រសជាតិ​ឲ្យ​កាន់​តែ​ប្លែក ហាក់​ដូច​ជា រូបភាព​មាន​ជីវិត​។
សម្រាប់​អ្នក​ប្រើ Android នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ តែ​យ៉ាង​ណា​ប្រហែល​ជា​មិន​យូរ​ទេ នឹង​អាច​ប្រើ​បាន​ដូច​គ្នា។



ប្រភព៖ iclarified