ព្យុះហឺរិខិន Michael បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងសម្លាប់មនុស្ស១១នាក់ ក្រោយ​​ពី​​បាន​​វាយ​​ប្រហា​រ​ភាគ​អាគ្នេយ៍​​អាមេរិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះហឺរិខិន Michael បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងសម្លាប់មនុស្ស១១នាក់ ក្រោយ​​ពី​​បាន​​វាយ​​ប្រហា​រ​ភាគ​អាគ្នេយ៍​​អាមេរិក

13/10/2018
(អាមេរិក)៖ ទោះបីជាទីបំផុត ព្យុះហឺរីខិន Michael បានចេញផុតទៅដល់មហាសមុទ្រអាត្លង់ទិចយ៉ាងណាក្តី វាបានបន្សល់ទុកការបំផ្លិច​បំផ្លាញយ៉ាងធ្ងន់ធ្ងរ មិនងាយនឹងស្តាឡើងវិញ នៅតំបន់ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ជាពិសេសគឺរដ្ឋផ្លូរីដាតែម្តង ដែលបានទទួល​រងការវាយលុកយ៉ាងពេញទី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CBS NEWS នៅយប់ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
ព្យុះហឺរីខិន Michael បានបោកបក់យ៉ាងសន្ធប់មកលើភាគពាយ័ព្យរដ្ឋផ្លូរីដាកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងកម្រិតជាព្យុះ Category 4 ដែលមានកម្លាំងខ្យល់​ប្រមាណ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រោយមកវាបានចាប់ផ្តើមថយចុះឥទ្ធិពល និង​បន្ត​ឆ្ពោះ​ទៅ​​ភាគ​ឦ​សាន ដោយឆ្លងកាត់រដ្ឋ Georgia ទៅដល់រដ្ឋ Carolina ខាងត្បូងនិងខាងជើង ព្រមទាំងរដ្ឋ Virginia ខណៈនាថ្ងៃសុក្រនេះ វាក៏បានបោក​បក់ផុតទៅដល់មហាសមុទ្រអាត្លង់ទិច និងបានបាត់បង់អានុភាពមកត្រឹមជាព្យុះត្រូពិចធម្មតាប៉ុណ្ណោះ។
គួរជម្រាបថា Michael បានជាប់កំណត់ត្រាជាព្យុះហឺរិខិនដ៏ខ្លាំងក្លាមួយក្នុងប្រវត្តិសាស្រ្ត ដែលបានវាយប្រហារ​មកលើសហរដ្ឋអាមេរិក​។ ក្រៅពីបន្សល់ទុកនូវទិដ្ឋភាពនៃបំផ្លិចបំផ្លាញហិនហោច ព្យុះកំណាចនេះ ក៏បានផ្តាច់ជីវិតមនុស្សយ៉ាងតិច១១នាក់ផងដែរ ដោយតួលេខ​នេះ ត្រូវអាជ្ញាធរអាមេរិកព្រួយបារម្ភថា អាចនឹងមានការកើនឡើងថែមទៀត៕