ខេត្តព្រះសីហនុ៖ នគរបាលចរាចរណ៍៣នាក់ ដែលបានទារលុយ១០០ដុល្លារពីជនជាតិចិន តែចុះសល់៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍ នៅខេត្តព្រះសីហនុនោះ ត្រូវបានឃាត់ខ្លួនហើយ នៅស្នងការដ្ឋាននគរបាលខេត្ត។
មន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិន នៅខេត្តព្រះសីហនុនោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់អនុសេនីយ៍ត្រី ឋានៈមន្ត្រីនៅផ្នែកអន្តរាគមន៍ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
នគរបាលទាំង៣នាក់ នឹងត្រូវដាក់ពិន័យយ៉ាងម៉ឺងម៉ាត់បំផុត ព្រោះតែពួកគេបានធ្វើឲ្យខូចនូវកិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូល៕
