ដូណាល់ ត្រាំ៖ កុំដោយសារតែ​ការបាត់ខ្លួនអ្នក​សារព័ត៌មាន​ម្នាក់ ធ្វើឲ្យខាតបង់​ដល់ការ​អាវុធឲ្យអារ៉ាប៊ីសាអូឌីត​តម្លៃរាប់ពាន់​លានដុល្លារ​នោះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដូណាល់ ត្រាំ៖ កុំដោយសារតែ​ការបាត់ខ្លួនអ្នក​សារព័ត៌មាន​ម្នាក់ ធ្វើឲ្យខាតបង់​ដល់ការ​អាវុធឲ្យអារ៉ាប៊ីសាអូឌីត​តម្លៃរាប់ពាន់​លានដុល្លារ​នោះ!

12/10/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថា លោកមើល​មិនឃើញហេតុផលណា​មួយ ដើម្បីឱ្យ​សហរដ្ឋអាមេរិកលុបចោល​ការលក់​អាវុធមាន​តម្លៃរាប់ពាន់លានដុល្លារ​ឱ្យអារ៉ាប៊ីសាអូឌីត ដោយសារតែ​ការបាត់ខ្លួនរបស់អ្នកសារព័ត៌មាន​អារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើង​ខាងលើរបស់​លោក ដូណាល់ ត្រាំ កើតមានឡើង​នៅក្រោយពេល​សមាជិកសភាអាមេរិកមួយ​ចំនួនយល់ថា សហរដ្ឋអាមេរិក​គួរតែចាត់​វិធានការ ឬទណ្ឌកម្មប្រឆាំង​នឹងទីក្រុងរីយ៉ាដ នៅក្នុងករណី​ដែលគេរកឃើញថា លោក Khashoggi ពិតជាត្រូវបាន​គេសម្លាប់​មែននោះ។
តែទោះជា​យ៉ាងណា លោក ត្រាំ បានអះអាងថា លោកមើល​មិនឃើញថា មានហេតុផលណា​មួយ​ដើម្បីលុបចោលគំរោង​លក់អាវុធ និងការវិនិយោគ​របស់​អារ៉ាប៊ីសាអូឌីត​នៅក្នុង​សហរដ្ឋអាមេរិក ដោយគ្រាន់តែ​ការបាត់ខ្លួន​របស់អ្នក​​សារព័ត៌មាន​ម្នាក់នោះទេព្រោះថា ការធ្វើដូច្នោះនឹងបង្ខំ​ឱ្យទីក្រុង​រីយ៉ាដ​យកលុយទៅ​ចាយនៅក្នុងប្រទេសរុស្ស៊ី និងចិន​តែប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់​ប្រាប់អ្នកសារព័ត៌មាន​នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ យ៉ាងដូច្នេះថា «ពួកគេ (អារ៉ាប៊ីសាអូឌីត) កំពុងត្រៀមចាយលុយ ១១០ពាន់លានដុល្លារ លើការទិញបរិក្ខាយោធា ហើយដែលនេះបានបង្កើត​ការងារយ៉ាង​ច្រើនសន្ធឹកសន្ធាប់​ នៅក្នុង​សហរដ្ឋអាមេរិក។ ដូច្នេះ​ខ្ញុំមិនពេញចិត្ត​ទាល់តែសោះ​ ចំពោះគំនិតបញ្ឍប់​ការលក់អាវុធ ឬការ​វិនិយោគ​របស់ទីក្រុង​រីយ៉ាដ ដ្បិតអ្នកទាំង​អស់គ្នាដឹងយ៉ាងច្បាស់​ថា ពួកគេនឹងធ្វើអ្វី​ជាការឆ្លើយតប។ ពោលគឺពួក​គេនឹងដក យកលុយវិញ ហើយយកវា​ទៅចាយនៅក្នុងប្រទេស​រុស្ស៊ី ឬចិន ឬក៏ប្រទេស​ណាមួយក៏​ថាបាន»
គួរម្រាបថា លោក Jamal Khashoggi ដែលជាអ្នករិះគន់​ការ​ដឹកនាំនៃរាជ្យវង្ស​អារ៉ាប៊ីសាអូឌីត បានចូល​ក្នុងស្ថាន​កុងស៊ុល​​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​​អ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួល​យក​ឯកសារ​សម្រាប់គំរោង រៀបអាពាហ៍ពិពិពាហ៍​​របស់លោកជាមួយ​ស្ត្រី​ជាជនជាតិតួកគី​​ម្នាក់ឈ្មោះ ហាធីស សិនជីស (Hatice Cengiz)។

ក៏ប៉ុន្តែ​នាង Hatice ជាគូដណ្ដឹងដែលចំា​នៅខាង​ក្រៅស្ថានកុងស៊ុល​​បានអះអាងថា លោក Khashoggi មិនបានចេញ​​មកក្រៅវិញ​នោះទេ។ ចំណែកឯ​ប្រព័ន្ធផ្សព្វផ្សាយ​តួកគី បានរាយការណ៍ថា អ្នកសារព័ត៌មានរូបនេះត្រូវបានគេបាញ់សម្លាប់ នៅក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ខណៈទីក្រុងរីយ៉ាដក៏បានចេញមុខ​ទាត់ចោលការចោទ​ប្រកាន់​នេះរួចហើយដែរ៕ ​