​នៅទីបំផុត​ឥណ្ឌា និងរុស្ស៊ី «ចុះហត្ថលេខា​រួមគ្នាលើ​ការទិញ-លក់​ប្រព័ន្ធមីស៊ីល S-400 តម្លៃ៥.៤ពាន់លានដុល្លារ» ចំពោះមុខ​ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​នៅទីបំផុត​ឥណ្ឌា និងរុស្ស៊ី «ចុះហត្ថលេខា​រួមគ្នាលើ​ការទិញ-លក់​ប្រព័ន្ធមីស៊ីល S-400 តម្លៃ៥.៤ពាន់លានដុល្លារ» ចំពោះមុខ​ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន!

05/10/2018
(ញូដេលី)៖ នៅទីបំផុត​ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋ​មន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានចុះហត្ថលេខា​ជាផ្លូវការហើយ​ លើកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស S-400 មានតម្លៃ ៥.៤ពាន់លានដុល្លារ​ឱ្យ​ទីក្រុងញូដេលី បើទោះជាមាន​ការគំរាមដាក់ទណ្ឌកម្ម​ ពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាម Economic Times ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
យោងតាម​សារព័ត៌មាន​ឥណ្ឌា Economic Times ការហត្ថលេខា​ខាងលើធ្វើឡើង​ នៅក្នុងជំនួបទ្វេភាគី​ប្រចាំឆ្នាំរវាង​លោក ពូទីន និងលោក Modi ក្នុងទីក្រុង​ញូដេលី។ បន្ថែមពី​លើនេះ Economic Times ប្រព័ន្ធ​មីស៉ីល S-400 ចំនួន ០៥គ្រឿង​នឹងត្រូវចាប់ផ្ដើមដឹកជញ្ជូន​ឱ្យឥណ្ឌានៅ​ខែតុលា ឆ្នាំ២០២០។
ប៉ុន្តែជុំវិញកិច្ច​ព្រមព្រៀង​លក់ S-400​ នេះដែរ សហរដ្ឋអាមេរិក​ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ឥណ្ឌា ក្រោម (CAATSA) ដែលមានគោលដៅ​ដាក់ទណ្ឌកម្មលើប្រទេស​ទាំងឡាយណា​ ដែលទិញ​អាវុធពីរុស្ស៊ី ខណៈចិន និងតួកគី រួមទាំង
ឥណ្ឌូណេស៉ី ក៏ត្រូវបានគេ​រំពឹងដែរថា អាចនឹងទទួលរង​ទណ្ឌកម្មពីទីក្រុង​វ៉ាស៊ីនតោន។
តែទោះជាយ៉ាង​នេះក្ដី រដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌា លោកស្រី ណឺម៉ាឡា ស៊ីថារ៉ាមែន (Nirmala Sitharaman) ធ្លាប់បានបញ្ជាក់កាលពី​ថ្ងៃទី១៣ ខែកក្កដា​ថា ឥណ្ឌាត្រូវតែទិញ S-400​ ពីរុស្ស៊ី​ហើយថា​ច្បាប់ CAATSA គឺគ្រាន់តែច្បាប់របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ មិនមែនជាច្បាប់​របស់​អង្គការសហប្រជាជាតិ​នោះទេ៕