របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៥ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន ២,៤៨៦គ្រឿង, អប់រំ ១០៦គ្រឿង និងផាកពិន័យ ២៩៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៦,១៥៧គ្រឿង រកឃើញយានយន្តល្មើស ៥,៥៨១គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ ១,៣៦៨គ្រឿង និងផាកពិន័យ ៤,២១៣គ្រឿង៕