សហរដ្ឋអាមេរិក​ «គ្រោងធ្វើ​សមយុទ្ធទ្រង់ទ្រាយធំ​ នៅសមុទ្រចិនខាងត្បូង» និងអះអាងថា មិនអាចឲ្យ​ចិនធ្វើអ្វីៗស្រេចតែ​ចិត្តទៀត​ឡើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​ «គ្រោងធ្វើ​សមយុទ្ធទ្រង់ទ្រាយធំ​ នៅសមុទ្រចិនខាងត្បូង» និងអះអាងថា មិនអាចឲ្យ​ចិនធ្វើអ្វីៗស្រេចតែ​ចិត្តទៀត​ឡើយ!

05/10/2018
(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកជាច្រើននាក់​បាននិយាយថា កងនាវាអាមេរិកនឹង​ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ​មួយ តាមរយៈការបន្តបញ្ជូននាវាពិឃាត និងយន្ដហោះចម្បាំងទៅកាន់តំបន់សមុទ្រចិន​ខាងត្បូង ជាពិសេសគឺ​ទៅក្បែរតំបន់ដែនទឹក​ដែលចិនអះអាងថា ជាកម្មសិទ្ធិ​របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់ CNN នៅសប្ដាហ៍នេះ ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ ក្រុមយោធា​អាមេរិកក៏បានបញ្ជាក់ទៀតថា ការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំនេះ​អាចនឹងត្រូវធ្វើឡើង​នៅខែវិច្ឆិកាខាងមុខ ក្នុងគោលបំណង​បញ្ជូនសារមួយ​ទៅកាន់ទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិក នឹងមិនអនុញាត​ឱ្យទីក្រុងប៉េកាំង​ធ្វើអ្វីតាមតែទំនើងចិត្ត​របស់ខ្លួន ឬក៏ប្រើប្រាស់​អំណាចក្នុងនាមជា​មហាអំណាច ទៅគំរាមកំហែង​ប្រទេសតូចៗ ដែលជាភាគីជម្លោះ​ក្នុងតំបន់សមុទ្រ​ចិនខាងត្បូង​នោះ​ឡើយ។
លើសពីនេះទៅទៀត សហរដ្ឋអាមេរិក​ក៏នឹងបន្តដឹកនាំផងដែរ​ការហោះហើរ ឬការធ្វើនាវាចរ​ទៅគ្រប់ទីកន្លែងទាំង​អស់ ដែលច្បាប់អន្តរជាតិអនុញាត និងជាផលប្រយោជន៍​របស់សហរដ្ឋអាមេរិក​ ដើម្បីលើក​កម្ពស់សេរីភាព​នាវាចរ។
គួរបញ្ជាក់ថា៖ ការលើកឡើង​របស់មន្ត្រីយោធាអាមេរិក​ខាងលើ បានកើតមានឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​មួយកាលពី​ថ្ងៃអាទិត្យថា ចិនបានបញ្ជូននាវាពិឃាត​មួយគ្រឿង​ ទៅបណ្ដេញនាវាពិឃាត​អាមេរិក USS Decatur ឱ្យចេញឆ្ងាយពី​តំបន់ដែនទឹកជម្លោះ​ ក្នុងតំបន់​សមុទ្រចិន​ខាងត្បូង។

ចំណែកឯ​កងនាវាអាមេរិកបានចោទប្រកាន់ថា ទង្វើរបស់នាវាពិឃាតចិន គឺជាសកម្មភាពបង្ក​គ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ ខណៈទីក្រុងប៉េកំាងចាត់ទុកថា វត្តមាននាវាពិឃាត​អាមេរិកនៅក្នុងតំបន់​ជម្លោះគឺជា ចេតនាបង្ករឿង និងធ្វើឱ្យភាពតានតឹង​កាន់តែឡើងកំដៅ​នៅក្នុងតំបន់៕