អាមេរិក៖ ក្រុម Hackers កូរ៉េខាងជើងអាចលួចលុយរាប់លានដុល្លារ ពីធនាគារ​ក្នុងប្រទេស​ចំនួន១១ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិក៖ ក្រុម Hackers កូរ៉េខាងជើងអាចលួចលុយរាប់លានដុល្លារ ពីធនាគារ​ក្នុងប្រទេស​ចំនួន១១

04/10/2018
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផ្នែក​សន្តិសុខព័ត៌មានវិទ្យា​អាមេរិក FireEye បានឱ្យដឹងថា ក្រុម Hackers កូរ៉េខាងជើង​មានរហស្សនាម​ថា APT38 បានដឹកនាំប្រតិបត្តិការ​វាយប្រហារផ្នែកព័ត៌មានវិទ្យា ប្រឆាំងនឹងធនាគារជាច្រើននៅជុំវិញ​ពិភពលោក ដោយលួចបានលុយរាប់​លានដុល្លារ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍​របស់ខ្លួនចេញផ្សាយ​នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមហ៊ុន FireEye មានមូលដ្ឋាននៅ​ឯភាគខាងជើងរដ្ឋ វ៉ឺជីនៀ (Virginia) បានឱ្យដឹងទៀតថា ក្រុម Hackers APT38 គឺជាអ្នកទទួលខុស​ត្រូវចំពោះបទឧក្រិដ្ឋ​ហិរញ្ញវត្ថុ និងដឹកនាំការវាយប្រហារ​ព័ត៌មាន វិទ្យាក្នុងនាមរបបដឹកនាំ​កូរ៉េខាងជើង។
របាយការណ៍​ដដែល​បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល​ជាង៤ឆ្នាំមកនេះ ក្រុម Hackers កូរ៉េខាងជើង APT38 បានដឹកនាំ​ប្រតិបត្តិការវាយប្រហារ​ព័ត៌មានវិទ្យា​ នៅក្នុងប្រទេស​ចំនួន ១១ និងស្ថាប័ន​ចំនួន ១៦ ព្រមទាំងបាន​ព្យាយាមលួចលុយ​ជាង ១.១ពាន់លានដុល្លារ ពីស្ថាប័ន​ហិរញ្ញវត្ថុ​ជាច្រើន»
គួរបញ្ជាក់ថា៖ បើតាម​ក្រុមហ៊ុន FireEye មកទលនឹងពេល​នេះក្រុម Hackers APT38 នៅតែមាន​សកម្មភាពនៅឡើយ​ដែលនេះ គឺជាការគំរាមកំហែង​ដល់ធ្ងន់ធ្ងរមួយ ដល់ប្រព័ន្ធហិរញ្ញវត្ថុ​សកលលោក៕