ការដាក់ទណ្ឌកម្មអាមេរិក​ទៅលើអ៊ីរ៉ង់ កំពុងធ្វើឲ្យ​តម្លៃប្រេង​សកលកើន​ឡើងជា​បណ្តើរៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការដាក់ទណ្ឌកម្មអាមេរិក​ទៅលើអ៊ីរ៉ង់ កំពុងធ្វើឲ្យ​តម្លៃប្រេង​សកលកើន​ឡើងជា​បណ្តើរៗ

04/10/2018
(ម៉ូស្គូ)៖ រដ្ឋមន្រ្តីថាមពល​រុស្ស៉ី​លោក អាឡិចហ្សង់ដឺ ណូវ៉ាក (Alexander Novak) បានលើកឡើងថា ភាពស្រពិចស្រពិល​ក្នុងទីផ្សារ​ប្រេង ដែលបង្កឡើង​ពី​ទណ្ឌ​កម្មអាមេរិក​ប្រឆាំងនឹង​ប្រទេសអ៉ីរ៉ង់ កំពុងធ្វើឲ្យតម្លៃប្រេង​ក្នុងមួយបារ៉ែល​កើនឡើងពី ០៥ដុល្លារ ទៅ ០៧ដុល្លារបន្ថែម​ទៀត។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃទី០៨ ខែឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានប្រកាសពី​ការដកខ្លួនរបស់​សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៉ីរ៉ង់ និងការដាក់ទណ្ឌកម្ម​ដែលបានបន្ធូរបន្ថយ​លើទីក្រុងតេហេរ៉ង់​ឡើងវិញ ដោយក្នុងនោះមាន​ទាំងទណ្ឌ​កម្ម ដែលប្រឆាំងនឹង​ប្រទេសនានា ដែលធ្វើការរក​ស៉ីជាមួយអ៉ីរ៉ង់​ថែមទៀត។
គួរជម្រាបថា៖ នាដើមសប្តាហ៍នេះ​អ៉ីរ៉ង់ក៏បានលើកឡើង​ដែរថា ទណ្ឌកម្មអាមេរិក​នាពេលថ្មីៗនេះ​ ប្រឆាំងរដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ នឹង​​បង្កការ​ប៉ះពាល់ធ្ងន់ធ្ងរ​ទៅលើ​តម្លៃប្រេង​សកល និងតំបន់​មជ្ឈិមបូព៌ា​ទាំងមូល។ សម្រាប់កញ្ចប់​ទណ្ឌកម្មជុំទីមួយ​របស់អាមេរិក​​ប្រឆាំង​នឹងអ៉ីរ៉ង់ ត្រូវបានដាក់​ចេញពីខែសីហាកន្លងទៅ ខណៈកញ្ចប់​ទណ្ឌកម្មជុំទីពីរ ដែលមាន​គោលដៅលើប្រេង និងវិស័យធនាគារ​អ៉ីរ៉ង់ នឹង​​ប្រព្រឹត្តទៅ​នាដើមខែវិច្ឆិកា​ខាងមុខ៕